ថ្នាក់អនុវិទ្យាល័យ

ថ្នាក់អនុវិទ្យាល័យ

ការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅ យុវវ័យប្រកបដោយចំណេះជំនាញ និងក្រមសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គមដោយភាពត្រជាក់ត្រជំ។

ដើម្បីអភិវឌ្ឍប្អូនៗក្នុងយុវភាពនេះ សាលាមានយុទ្ធវិធី និងសិល្បៈនៃការអប់រំដូចតទៅ៖

  • សាលារៀន អន្តរទ្វីប អាមេរិកាំង បានពង្រីកនូវសក្តានុភាព និងមានកិត្តិសព្ទរបស់ខ្លួនពាសពេញផ្ទៃប្រទេស តាមកម្មវិធីសិក្សាបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ជាថ្នាក់ជាតិ និងគ្រប់មជ្ឈដ្ឋានអ្នកសិក្សាអំពីគុណភាព វិន័យ និងសេវាកម្មអប់រំ ចំណេះទូទៅ។
  • បំពេញនូវតម្រូវការចំាបាច់ជូនសិស្សានុសិស្សគ្រប់កម្រិតសិក្សា ទាំងផ្នែកកាយសម្បទា សតិបញ្ញា ស្មារតី ការគិត សីលធម៌ និងតម្រូវការផ្នែកសុខភាពរបស់សិស្ស។
  • សាលារៀនបានដាក់បញ្ចូលនូវកម្មវិធីពិសេសរួមមាន ការអនុវត្តពិសោធ ទស្សនកិច្ចសិក្សា និងការស្រាវជ្រាវតាមរយៈឯកសារដ៏សម្បូរបែបគ្រប់កម្រិត និងគ្រប់ជំនាញក្នុងបណ្ណាល័យ និងតាមប្រព័ន្ធអ៊ីនធឺណេត។
  • សិស្សទទួលបាននូវសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹងទូទៅ ភាសាអង់គ្លេស ជំនាញកុំព្យូទ័រ និងគុណ​ធម៌។
  • អប់រំឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អស្របទៅតាមចតុស្តម្ភអប់រំ គឺអប់រំឱ្យមានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងឱ្យចេះរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

សិក្សាលើមុខវិជ្ជា៖

ភាសាខ្មែរ

គីមីវិទ្យា

ភូមិវិទ្យា

សីលធម៌-ពលរដ្ឋវិជ្ជា

គណិតវិទ្យា

ជីវវិទ្យា

ប្រវត្តិវិទ្យា

ភាសាអង់គ្លេស

រូបវិទ្យា

ផែនដីវិទ្យា

ពិសោធន៍

កម្មវិធីជម្រើស៖ កីឡា

០១អប់រំកាយ

០២បាល់ទះ

០៣វាយកូនបាល់

០៤ការ៉ាតេ-ដូ

០៥បាល់បោះ

០៦វាយកូនឃ្លីលើតុ

០៧ទាត់បាល់

០៨ហែលទឹក

កម្មវិធីជម្រើស៖ ជំនាញបំណិតជីវិត

កុំព្យូទ័រ

តន្ត្រី

របំា

សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសៅរិ៍

សិស្សវេនព្រឹកម៉ោងៈ ០៧ៈ០០ ដល់ ១១ៈ០០ នាទី

សិស្សវេនរសៀលម៉ោងៈ ១៣ៈ០០ ដល់ ១៧ៈ០០ នាទី

Manet keak

លោកស្រី គាក ម៉ាណែត

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

អានបន្ថែម
Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង