ថ្នាក់វិទ្យាល័យ

វិទ្យាល័យ

សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលា មានវិធីសាស្រ្តជាច្រើនដូចជា ៖

  • លើកកម្ពស់ និងលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវ តាមប្រព័ន្ធអ៊ីនធឺណេត និងតាមរយៈឯកសារដ៏ច្រើនក្នុងបណ្ណាល័យធំទូលាយដែល បំពាក់ដោយ បច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបៗ។
  • បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួមសកម្ម ភាពសង្គមផ្សេងៗ។
  • សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងផ្នែកវិទ្យាសាស្រ្ត និងវិទ្យា សាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ចំណេះទូទៅ ហើយមានសមត្ថភាព គ្រប់គ្រាន់ក្នុងការបន្តឈានទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញ ដោយសមត្ថភាព។
  • ជំរុញឱ្យសិស្សានុសិស្សមានការអភិវឌ្ឍក្លាយជាធនធានមនុស្សពោរពេញដោយ សមត្ថភាព ទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។

សិក្សាលើមុខវិជ្ជា៖

ភាសាខ្មែរ

គីមីវិទ្យា

ភូមិវិទ្យា

សីលធម៌-ពលរដ្ឋវិជ្ជា

គណិតវិទ្យា

ជីវវិទ្យា

ប្រវត្តិវិទ្យា

ភាសាអង់គ្លេស

រូបវិទ្យា

ផែនដីវិទ្យា

ពិសោធន៍

កម្មវិធីជម្រើស៖ កីឡា

០១អប់រំកាយ

០២បាល់ទះ

០៣វាយកូនបាល់

០៤ការ៉ាតេ-ដូ

០៥បាល់បោះ

០៦វាយកូនឃ្លីលើតុ

០៧ទាត់បាល់

០៨ហែលទឹក

០៩កីឡាផ្សេងៗ

កម្មវិធីជម្រើស៖ ជំនាញបំណិតជីវិត

កុំព្យូទ័រ

តន្ត្រី

របំា

គេហកិច្ច

គំនូរ

សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍

សិស្សវេនព្រឹកម៉ោងៈ ០៧ៈ០០ ដល់ ១១ៈ០០ នាទី

សិស្សវេនរសៀលម៉ោងៈ ១៣ៈ០០ ដល់ ១៧ៈ០០ នាទី

លោក ជា សម្បត្តិ

នាយកចាងហ្វាង

អានបន្ថែម
Back to Top