សាលា

Sub-kindergarten and kindergarten

ថ្នាក់ក្រោមមតេ្តយ្យ និងមតេ្តយ្យសិក្សា

កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។ សាលារៀនអន្តរទ្វីបអាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់

ថ្នាក់បឋមសិក្សា

សាលារៀន អន្តរទ្វីប អាមេរិកាំង មាន​កម្មវិធី​សិក្សា​ច្បាស់លាស់ គ្រប់​កម្រិត​សិក្សា​តាម​បែបខ្មែរ​-​អាមេរិកាំង ដំបូងគេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ផ្តោតទៅ​លើ​ការ​បញ្ជ្រាប​នូវ​ចំណេះដឹង​មូលដ្ឋាន​គ្រឹះជាចម្បង និង​រួមបញ្ចូល​ទាំង​កម្មវិធី​សិក្សា​កុមារ​មេត្រី។

ថ្នាក់អនុវិទ្យាល័យ

ការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជា​ដំណាក់​កាល​មួយ​សំខាន់​សម្រាប់​ត្រៀម​ឱ្យ​ប្អូន​ឈាន​ទៅ យុវវ័យ​ប្រកប​ដោយ​ចំណេះ​ជំនាញ និង​ក្រម​សីលធម៌ល្អ​ក្នុង​ការ​រស់នៅ​ក្នុង​សង្គម​ដោយភាព​ត្រជាក់​ត្រជំ។ ដើម្បី​អភិវឌ្ឍ​ប្អូនៗ​ក្នុង​យុវភាព​នេះ សាលា​មាន​យុទ្ធ​វិធី និង​សិល្បៈ​នៃ​ការអប់រំ

ថ្នាក់វិទ្យាល័យ

សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​យកចិត្ត​ទុក​ដាក់​បំពេញ​នូវ​បេសកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​តាម​កម្មវិធី​សិក្សា​សម្បូរ​បែប និង​ច្បាស់លាស់​បែប​ខ្មែរ​-​អាមេរិកាំង ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ប្រកប​ដោយ​គុណភាព វិន័យ និងសេវាកម្ម។

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង