
16 ៦ សាលារៀន អន្តរទ្វីប អាមេរិកាំង និងមូលនិធិ ម៉េងលី ជេ. គួច
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយដូចជា ឯកសណ្ឋានសិស្ស កាតាប សម្ភារសិក្សា បង់អង្គុយ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភពីសមាគមអតីតសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចែកជូនដល់សិស្សានុសិស្ស ចំនួន១០៤នាក់ និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាត្រពាំងកី ស្ថិតនៅភូមិត្រពាំងកី ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។ ការចែកអំណោយនេះជាការចូររួមចំនែកមួយដល់ការអភិវឌ្ឍន៏វិស័យអប់រំនៅកម្ពុជា។
Sorry, the comment form is closed at this time.