សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ផ្ដើម​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ផ្ដើម​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ​ ក៏ដូចជាសាខាទាំងប្រាំផ្សេងទៀត​ចាប់ផ្ដើម​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ឬជា​ថ្ងៃ​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី​ ក្រោម​បរិយាកាស​ដ៏​សែន​រីករាយ​បំផុត​ពីសំណាក់​សិស្សានុសិស្ស​ រួម​ទាំង​លោកគ្រូ​អ្នកគ្រូ​។ ​សិស្ស​ទាំងឡាយ​​មាន​ទឹកមុខ​ញញឹម​រីករាយ​ដោយ​បាន​ជួប​មិត្ត​របស់​ខ្លួន​ ដែល​បែក​ឃ្លាត​គ្នា​ក្នុង​វិស្សមកាល​ សង្ឃឹមថា​ខ្លួន​នឹង​បាន​ក្រេបជញ្ជក់​នូវ​វិ​ជ្ជា​ប្លែក​ៗតទៅទៀត​ ហើយពួកគេ​ពិតជា​មាន​មោទនភាព​ដែល​សម្រេចចិត្ត​ជ្រើសរើស​សាលារៀន​បាន​ត្រឹមត្រូវ​ ដោយ​មាន​ស្ដ​ង់​ដា​ខ្ពស់​ គុណភាព​ល្អ​ វិន័យ​ល្អ​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។

សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺ​ផ្ដោត​សំខាន់​លើ​គុណភាព​ វិន័យ​ និង​សេវាកម្ម​ ជាមួយ​គ្រូ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ គរុកោសល្យ​ និង​បទ​ពិសោធ​ខ្ពស់​។ ចំ​ណែ​កបរិ​ដ្ឋាន​ល្អ​ បរិក្ខារ​អប់រំ​ និង​បច្ចេកវិជ្ជា​ទំនើប​ តាម​សាខា​នី​មួយ​ៗនៃ​សាលារៀន​ គឺជា​កន្លែង​ដ៏​ល្អ​ប្រសើរ​សម្រាប់​សិស្ស​សិក្សា​។

គួរ​បញ្ជាក់​ថា​ កម្មវិធី​សិក្សា​ពិសេស​របស់​សាលារៀន​ល្បី​ខាង​វិន័យ​តឹងរ៉ឹង​មួយ​នេះ​ មាន​ទាំង​កម្មវិធី​អប់រំ​ស្របតាម​និយាម​កម្ម​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ កម្មវិធី​សិក្សា​ភាសាអង់គ្លេស​ (English​ Program​) កម្មវិធី​សិក្សា​កុំព្យូទ័រ​ (Computer​ Study​ Program​) កម្មវិធី​កីឡា​ (Sport​ Program​) កម្មវិធី​គិតលេខ​រហ័ស​ ជំនាញ​ថ្ងៃសៅរ៍​ កម្មវិធី​ប្រកួតប្រជែង​ចំណេះដឹង​ សិក្ខាសាលា​ ព្រមទាំង​កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​ទាំង​ក្នុង​និង​ក្រៅប្រទេស​៕

 

មើលរូបភាពផ្សេងទៀត៖

No Comments

Sorry, the comment form is closed at this time.

Back to Top