សារៈសំខាន់នៃការបញ្ជូនកូនទៅសាលានៅវ័យកុមារ

សារៈសំខាន់នៃការបញ្ជូនកូនទៅសាលានៅវ័យកុមារ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “សារៈសំខាន់នៃការបញ្ជូនកូនទៅសាលានៅវ័យកុមារ”
អត្ថបទដោយ : ខាត់ សុធា
#MJQE#AmericanInterconSchool

កុមារគ្រប់រូបមានសិទ្ធិរៀនសូត្រ មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈបែបណានោះឡើយ។ ការផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់ការរៀនសូត្ររបស់កុមារ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនឈានទៅសម្រេចបានសក្តានុពលរបស់ពួកគេ។ កុមារគឺប្រៀបដូចជាក្រដាសសមួយសន្លឹកដែលយើងអាចលាបពណ៌ណាមួយដែលអ្នកចង់ក៏បាន។ ដូច្នេះ ការបញ្ចូលអាកប្បកិរិយាត្រឹមត្រូវតាំងពីកុមារភាព គឺជាកត្តាចាំបាច់ដើម្បីធ្វើឱ្យកូនរបស់អ្នកក្លាយជាមនុស្សល្អនាពេលអនាគត។ តម្លៃអប់រំដ៏ល្អទាំងនេះនឹងទទួលបាននៅពេលដែលអ្នកបញ្ជូនកូនទៅសាលា ឬសាលាមត្តេយ្យដើម្បីឱ្យមានភាពច្បាស់លាស់ជាងមុន។ ខាងក្រោមនេះគឺជាសារៈសំខាន់មួយចំនួនដែលមាតាបិតា ឬអ្នកអាណាព្យាបាលគួរបញ្ជូនកូនទៅសាលានៅវ័យកុមារ៖

១. ការរៀនពីសង្គមជុំវិញខ្លួន :
វិធីនៃការប្រាស្រ័យទាក់ទងសង្គមទាំងនេះត្រូវបានបង្រៀនយ៉ាងល្អបំផុតដល់កុមារនៅក្នុងសាលាមត្តេយ្យ ដែលកុមារផ្សេងៗគ្នាមកពីប្រភពផ្សេងៗគ្នាបានជួបជុំគ្នា លេងកម្សាន្ត ចែករំលែកអារម្មណ៍ និងវប្បធម៌របស់ពួកគេជាមួយគ្នាទៅវិញទៅមក ក្រោមការគ្រប់គ្រង បង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ។ ដូចនេះ កូនរបស់លោកអ្នកក៏អាចមានសុវត្ថិភាពផងដែរ ព្រោះគ្មាននរណាម្នាក់អាចបង្កគ្រោះថ្នាក់ដល់ពួកគេបានឡើយ។

២. ការរៀនពីតម្លៃសីលធម៌ :
សាលារៀន គឺជាកន្លែងដ៏ល្អបំផុតដែលផ្តល់តម្លៃសីលធម៌ផ្សេងៗ ដូចជាចំណេះដឹង ការចែករំលែកសម្ភារៈ សេចក្តីសប្បុរសចំពោះអ្នកដទៃ ការគោរពចំពោះអ្នកដទៃ និងការជួយគ្នាទៅវិញទៅមក ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីអប់រំសម្រាប់កុមារ។ សាលារៀនផ្តល់គុណតម្លៃទាំងនេះដល់កុមារតាំងពីតូច ព្រោះវានឹងជួយកុមារឱ្យអភិវឌ្ឍក្លាយជាមនុស្សល្អនាពេលអនាគត។

៣. ការរៀនពីការងារជាក្រុម :
កុមារដែលប្រហែលជាស្ថិតនៅក្រោមឥទ្ធិពល ការណែនាំ និងការការពារពីឪពុកម្តាយ និងអ្នកចាស់ទុំ រហូតមកដល់ពេលនេះ ប្រាកដណាស់ថាមិនមានចំណេះដឹងអំពីការងារជាក្រុមទេ។ នៅពេលដែលពួកគេត្រូវបានបញ្ជូនទៅសាលានៅវ័យក្មេងជាដំបូង សាលានឹងសង្កត់ធ្ងន់លើការចិញ្ចឹមបីបាច់ថែរក្សាដោយគុណតម្លៃនៃការងារជាក្រុម ព្រោះវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់កុមារក្នុងការអភិវឌ្ឍបុគ្គលិក លក្ខណៈរបស់ពួកគេ ហើយអនាគតដ៏ឆ្ងាយគឺពិតជាមានប្រយោជន៍ក្នុងវិស័យការងារវិជ្ជាជីវៈ។

៤. ការរៀនដើម្បីស្វែងរកអ្វីថ្មី :
កុមារថ្នាក់មត្តេយ្យសិក្សា គឺចង់ដឹង ចង់ឃើញយ៉ាងខ្លាំងនៅក្នុងធម្មជាតិ។ ពួកគេចង់មានចំណេះដឹងអំពីអ្វីទាំងអស់ដែលពួកគេបានជួប ហើយក៏មានបំណងចង់រៀន និងបង្កើតអ្វីដែលថ្មី។ លក្ខណៈទាំងនេះ ត្រូវបានចិញ្ចឹមបីបាច់នៅក្នុងសាលា ដោយសារសាលាដឹងថាការបង្កើនភាពចង់ដឹងចង់ឃើញនេះ នឹងអាចមានឥទ្ធិពលវិជ្ជមានដល់ការលូតលាស់រាងកាយ ផ្លូវចិត្ត ចំណេះដឹង និងអារម្មណ៍របស់កុមារ។

៥. ការរៀនធ្វើជាអ្នកអត់ធ្មត់ :
ជាមនុស្ស ជារៀងរាល់ថ្ងៃប្រឈមមុខនឹងស្ថានភាពជាច្រើន ដែលទាមទារឱ្យពួកគេអត់ធ្មត់។ យើងអាច ដោះស្រាយស្ថានការណ៍ទាំងនេះបានយ៉ាងងាយស្រួល ដោយសារយើងមានបទពិសោធច្រើនក្នុងការដោះស្រាយវា។ ចុះកូនវិញ? កុមារដែលតែងតែស្ថិតនៅក្រោមការការពារពីអ្នកចាស់ទុំ ប្រាកដជាមិន ប្រឈមមុខនឹងស្ថានភាពដែលពួកគេត្រូវការសាកល្បងការអត់ធ្មត់របស់ពួកគេឡើយ។ ក្នុងករណីបែប នេះ ការចូលរៀននៅវ័យក្មេងជួយបានច្រើន ដោយសារពួកគេផ្តោតជាចម្បង ដើម្បីបង្កើនកម្រិតអត់ធ្មត់របស់កុមារដោយមានជំនួយពីសកម្មភាពចូលរួមដ៏រីករាយរបស់ពួកគេ។

ដូច្នេះហើយការចូលរៀនដំបូងរបស់កុមារ គឺជាកត្តាចាំបាច់ ព្រោះថាវាជួយចាប់ផ្តើមកសាងបុគ្គលិកលក្ខណៈ អាកប្បកិរិយា និងចរិតលក្ខណៈរបស់កុមារតាំងពីតូចមកម្ល៉េះ ដែលនឹងជួយឱ្យពួកគេក្លាយជាមនុស្សល្អនាពេលអនាគត។

អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖

Why Sending Children to School at an Early Age is Important

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង