សារៈសំខាន់នៃការកម្សាន្តសម្រាប់ការអប់រំបែបទំនើប

សារៈសំខាន់នៃការកម្សាន្តសម្រាប់ការអប់រំបែបទំនើប

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងការអប់រំ
ក្រោមប្រធានបទ “សារៈសំខាន់នៃការកម្សាន្តសម្រាប់ការអប់រំបែបទំនើប”
អត្ថបទដកស្រង់ដោយ : អ៊ាក គារី
#MJQE#AmericanInterconSchool

តើអ្វីទៅជាការកម្សាន្តអប់រំ?
វិធីសាស្រ្តអប់រំត្រូវបានរៀបចំឡើងតាមរបៀបមួយដែលទាំងការអប់រំ និងការកម្សាន្តដល់សិស្សក្នុងពេលតែមួយ។ តាមរយៈការនិទានរឿងដ៏មានអានុភាព និងសកម្មភាពចាប់ដៃគ្នា គឺជាសកម្មភាពគ្រូទាក់ទាញចំណាប់អារម្មណ៍របស់សិស្ស។ នៅក្នុងបរិយាកាសរៀនតាមអនឡាញ វិធីសាស្ត្រអប់រំត្រូវបានជំរុញតាមរយៈការនិទានរឿងដ៏ទាក់ទាញ និងការចូលរួមយ៉ាងស៊ីជម្រៅរបស់សិស្ស ហើយគ្រូបង្ហាញពីស្ថានភាព និងតួអង្គផ្សេងៗ ដើម្បីនាំយកគំនិតដែលគួរឱ្យចាប់អារម្មណ៍បំផុតមកកាន់ជីវិតរបស់ពួកគេ។

ហេតុអ្វីបានជាការអប់រំសំខាន់នៅថ្ងៃនេះ?
1. សិស្សត្រូវយល់ថាការអប់រំមិនគួរឱ្យធុញទ្រាន់ទេ៖
ក្នុងប្រព័ន្ធអប់រំបែបប្រពៃណី សិស្សមិនបានរៀនច្រើន និងមិនបានពេញលេញនោះទេ។ ពួកគេទទួលបានកិច្ចការរាប់មិនអស់ ដែលត្រូវតែបំពេញតាមកាលកំណត់ដ៏តឹងរឹង។ ទោះជាការសរសេរលើប្រធានបទសប្បាយក៏ដោយ ក៏គេរកឃើញទម្រង់ដែលគួរឱ្យធុញដែរ។ នៅពេលដែលសិស្សមិនយល់ ពួកគេងាកទៅរកគេហទំព័រដ៏មានប្រយោជន៍ដែលមានអត្ថបទស្តីពីការកម្សាន្ត ឬប្រធានបទផ្សេងទៀតដែលពួកគេត្រូវការដើម្បីគ្របដណ្តប់ភាញធុញទ្រាន់។ ពួកគេត្រូវស្វែងរកដំណោះស្រាយ ពីព្រោះពួកគេមិនអាចបង្ខំខ្លួនឯងឱ្យចូលចិត្តប្រព័ន្ធនេះដូចដែលវាមាន។

2. វិធីសាស្រ្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងគ្រូ និងសិស្ស៖
បង្កើតបរិយាកាសរីករាយក្នុងការបង្រៀន។ សិស្សត្រូវបានអនុញ្ញាតឱ្យសើច បញ្ចេញមតិ ពិភាក្សាអំពីបញ្ហាផ្សេងៗ និងចូលរួមជាមួយការបង្រៀនតាមវិធីផ្សេងៗ។ នេះធ្វើឱ្យពួកគេកាន់តែមានផាសុកភាព ដូច្នេះពួកគេអាចសួរគ្រូអំពីអ្វីដែលពួកគេចាប់អារម្មណ៍។ ជំនួសឱ្យការងាកទៅរកឪពុកម្តាយរបស់ពួកគេ ឬស្វែងរកធនធានតាមអ៊ីនធឺណែត សិស្សអាចទទួលបានការបំភ្លឺភ្លាមៗនៅពេលដែលពួកគេយល់ច្រឡំអំពីអ្វីមួយនៅក្នុងមេរៀន។

3. ការរៀនសប្បាយធ្វើឱ្យប្រសើរឡើងនូវការរក្សាទុកព័ត៌មានរបស់សិស្ស៖
នៅពេលដែលគ្រូបង្រៀនពឹងផ្អែកលើហ្គេម សម្ភារៈវីដេអូ សំឡេង និងសកម្មភាពដែលសិស្សស្វែងរកការកម្សាន្ត ពួកគេគាំទ្រការរក្សាការចងចាំឱ្យប្រសើរឡើង។ តាមរយៈដំណើរការនេះ អ្នកសិក្សាត្រូវបានលើកទឹកចិត្តឱ្យគិតដោយខ្លួនឯង។ ពួកគេមិនត្រឹមតែអង្គុយស្តាប់ក្នុងថ្នាក់នោះទេ ពួកគេក៏អាចកត់ចំណាំ សួរសំណួរ និងឈានដល់ការសន្និដ្ឋាន។ តាមរយៈសកម្មភាពដែលពោរពេញដោយភាពសប្បាយរីករាយ សិស្សអាចចងចាំកាន់តែច្រើនអំពីអ្វីដែលពួកគេបានរកឃើញ។

4. ការអប់រំធ្វើឱ្យសិស្សមានការរំភើបចិត្តចំពោះសាលា៖
ឧបមាថា លោកគ្រូកំពុងបង្រៀនអំពីវាក្យសព្ទ និងវេយ្យាករណ៍ភាសាអង់គ្លេស។ ប្រសិនបើវាត្រូវបានបង្ហាញតាមបែបប្រពៃណី មានតែសិស្សមួយផ្នែកប៉ុណ្ណោះដែលនឹងយល់ថាវាមានភាពទាក់ទាញ។ អ្នកផ្សេងទៀតនឹងធុញទ្រាន់ ពួកគេនឹងចង់និយាយជាមួយមិត្តភក្តិរបស់ពួកគេ គូរក្នុងសៀវភៅកត់ត្រារបស់ពួកគេ ឬគ្រាន់តែវង្វេងជាមួយនឹងគំនិតរបស់ពួកគេ។ តើពួកគេនឹងរំភើបចំពោះសកម្មភាពសាលានៅថ្ងៃស្អែកទេ?

គ្រូម្នាក់ទៀតខំប្រឹងអស់ពីសមត្ថភាពដើម្បីនាំមកនូវអារម្មណ៍រំភើបដល់ការបង្រៀនដូចគ្នា។ គាត់ឱ្យសិស្សសម្ដែងរឿងជាមួយនឹងការសន្ទនា សិស្សផ្សេងទៀតត្រូវបានបែងចែកជាក្រុមដោយពិភាក្សាអំពីកំហុសវេយ្យាករណ៍នៅក្នុងការសន្ទនា។ ក្រុមដែលកំណត់កំហុសច្រើនបំផុតគឺឈ្នះ ពួកគេក៏នឹងនិយាយអំពីវាក្យសព្ទថ្មីផងដែរ។ វាងាយស្រួលយល់ថាវិធីសាស្រ្តអប់រំនឹងធ្វើឱ្យសិស្សកាន់តែរំភើបចំពោះថ្នាក់នាពេលខាងមុខ។

ពួកយើងអាចធ្វើបាន!
ការកម្សាន្តបែបអប់រំមិនមែនជាគំនិតថ្មីទេ។ វាត្រូវបានគេស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំជាជម្រើសល្អប្រសើរសម្រាប់ការអប់រំបែបប្រពៃណីដោយផ្អែកលើការបង្រៀន។ យើងគួរឈប់យល់ថាសិស្សជាមនុស្សយន្តដែលមកសាលាដោយមានបំណងចង់រៀន។ ពួកគេមានការរំខាន ហើយនោះមិនមែនជាកំហុសរបស់ពួកគេទេ។ វាជាទំនួលខុសត្រូវរបស់គ្រូក្នុងការទទួលបានការយកចិត្តទុកដាក់ និងជំរុញពួកគេឱ្យរៀន។ ឥឡូវនេះ យើងត្រូវផ្តល់ឱ្យពួកគេនូវការបង្រៀនតាមអ៊ីនធឺណែត តម្រូវការសម្រាប់ការបញ្ចូលភាពសប្បាយរីករាយមួយចំនួននៅក្នុងដំណើរការអប់រំ គឺធំជាងពេលណាទាំងអស់។

BIO: Elizabeth Skinner គឺជាអ្នកសរសេរប្លុកដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការអប់រំ។ គាត់បានបំផុសគំនិតគ្រូបង្រៀនមកពីជុំវិញពិភពលោក ត្រូវចេះស្វែងរកវិធីសាស្រ្តថ្មីៗនៃការបង្រៀន ប្រសិន បើយើងធ្វើឱ្យដំណើរការនេះមានភាពសប្បាយរីករាយ សិស្សនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងការរៀនសូត្រ។

អត្របទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://www.lettingagenttoday.co.uk/-/2020/7/the-importance-of-entertainment-for-modern-education

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង