សារថ្នាក់អនុវិទ្យាល័យ

លោកស្រី គាក ម៉ាណែត

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ
ជម្រាបសួរ លោក លោកស្រី មាតា បិតា ឬ អ្នកអាណាព្យាបាល!
សួស្តី សិស្សានុសិស្សទាំងអស់!

ការសិក្សាអប់រំ គឺមានពេញមួយជីវិតរបស់មនុស្សគ្រប់គ្នា ដែលមិនអាចខ្វះបាន ជាពិសេសវាគឺជាទុនដ៏សំខាន់ដែលញ៉ាំងឱ្យដំណើរជីវិតមានភាពត្រចះត្រចង់ទៅថ្ងៃអនាគត។ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាឯកជនដែលអនុវត្តតាមកម្មវិធីក្រសួងអប់រំ មានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងមានការគាំទ្រពីអ្នកអាណាព្យាបាលស្តីពីគុណភាព វិន័យ និងសេវាកម្មដែលជា​ទស្សនៈវិស័យចម្បងរបស់សាលា។ សាលារៀនអន្តរទ្វីប អាមេរិកាំងបានខិតខំអភិវឌ្ឍកម្មវិធីសិក្សា ដោយធានាសម្រេចឱ្យបាននូវចតុស្តម្ភនៃការអប់រំសម្រាប់យុវជន យុវតីខ្មែរ។

ក្នុងបទពិសោធន៍ការងារជាអ្នកអប់រំ នាងខ្ញុំសូមផ្ញើសារទៅកាន់លោក លោកស្រីជាអ្នកអា​ណា​​​​​​​​ព្យាបាល  និងសិស្សានុសិស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា សាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់នូវការអប់រំដែលមានគុណភាពល្អបំផុតប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃសម្រាប់អនាគតបុត្រធីតារបស់លោកអ្នក។ យើងខ្ញុំទាំងអស់គ្នាយកចិត្តទុកដាក់បំផុត ចំពោះការបណ្តុះនូវចំណេះដឹង  ស្មារតីទទួលខុសត្រូវក្នុងសង្គម សីលធម៌ ភាពក្លាហាន ស្វ័យតភាព ការប្រកួតប្រជែង វប្បធម៌ចែករំលែក ដល់ប្អូនៗដែលជាសិស្សានុសិស្សទាំងអស់គ្នា។

ដូច្នេះសូមចូលរួមជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំងយើងខ្ញុំ ដើម្បីអនាគតភ្លឺស្វាងរបស់បុត្រធីតាលោក អ្នក។

សូមលោក លោកស្រីទទួលនូវការគោរពពីនាងខ្ញុំ។

លោកស្រី គាក ម៉ាណែត

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ
Back to Top