លោក ជា សម្បត្តិ
នាយកចាងហ្វាង
លោក ជា សម្បត្តិ កើតនៅក្នុងឆ្នាំ១៩៨២ នៅរាជធានីភ្នំពេញ។ លោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ផ្នែកប្រវត្តិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ២០០៥។ នៅឆ្នាំ២០០៦ បានចេញទៅបម្រើការងារជាគ្រូបង្រៀន នៅវិទ្យាល័យព្រះរាជសម្ភារ ខេត្តកំពត បានរយៈពេល៣ឆ្នាំ។ ក្រោយមកបានផ្ទេរការងារពីខេត្តកំពត មកបម្រើការងារនៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ខេត្តកណ្តាល។ លោកបានចូលបម្រើការងារនៅសាលារៀន អន្ដរទ្វីប អាមេរិកាំង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៩ ក្នុងតួនាទីជាគ្រូបង្រៀនប្រវត្តិវិទ្យា ផ្នែកមធ្យមសិក្សាទុតិយភូមិ និងជាគ្រូបន្ទុកថ្នាក់ (ពេញម៉ោង)។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារក្នុងរយៈពេល០៦ឆ្នាំ ដែលលោកបានបម្រើការងារជូនសាលារៀន អន្ដរទ្វីប អាមេរិកាំង លោកទទួលបានការដំឡើងតួនាទីជាបន្ដបន្ទាប់ចំនួន៣ដង។ នៅខែកញ្ញា ឆ្នាំ២០១១ លោកត្រូវបានដំឡើងតួនាទីពីគ្រូបង្រៀនពេញម៉ោង ទៅជាមន្រ្តីរដ្ឋបាលកម្រិតមធ្យមសិក្សាទុតិយភូមិ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ លោកត្រូវបានដំឡើងតួនាទីទៅជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ហើយក្រោយមកទៀតលោកត្រូវបានដំឡើងតួនាទីទៅជានាយកចាងហ្វាងសាខាចាក់អង្រែ នៅខែវិច្ឆិកា ថ្ងៃទី១៨ ឆ្នាំ២០១៥។
លោកបានពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នអស់រយៈពេល០៦ឆ្នាំកន្លងមកនេះ។ លោក គឺជាថ្នាក់ដឹកនាំមួយរូបដែលមានការប្តេជ្ញាចិត្តខ្ពស់ពោរពេញដោយគំនិតច្នៃប្រឌិត ប្រកបដោយក្រមសីមធម៌វិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ។ សាលារៀន បានកោតសរសើរយ៉ាងស្មោះចំពោះលោក ដែលមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។