សារថ្នាក់បឋមសិក្សា

លោក ពៅ ភក្តី

ចាងហ្វាងបឋមសិក្សា សាខាចាក់អង្រែ

សូមស្វាគមន៍ លោក លោកស្រីដែលជាមាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់ដែលចូលមកកាន់ គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង​ ដែលមានបំណងក្នុងការជ្រើសរើស ឬបានជ្រើសរើស ហើយនូវថ្នាលបណ្តុះចំណេះដឹងដ៏មានគុណភាពមួយនេះ។

ខ្ញុំបាទជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ពិតជាមានអារម្មណ៍រីករាយលែងក្នុងការបណ្តុះចំណេះដឹងដល់កូនៗរបស់លោក លោកស្រី ឱ្យក្លាយទៅជាធនធានមនុស្សប្រកបទៅដោយគុណភាពទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញាដើម្បីបម្រើជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងអាចចូលរួមចំណែកអភិវឌ្ឍ និងកែប្រែសង្គមមនុស្សប្រកបដោយសន្តិភាព សាមគ្គីភាព និងការយោគយល់គ្នា ដោយស្របទៅតាមការរីកចម្រើនរបស់ពិភពលោកក្នុងសតវត្សទី២១នេះ។ សាលារៀន អន្តរទ្វីប​ អាមេរិកាំង ជាសាលាមួយដែលឈានមុខគេក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណ ភាព ហើយត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេចក្តីទុកចិត្តពីសំណាក់មាតា បិតា ឬអ្នកអាណាព្យាបាលដែលបានបញ្ជូនកូនមកសិក្សាក្នុងសាលារបស់យើង យើងនិងខិតខំបណ្តុះបណ្តាលពួកគាត់ដែលជាកម្លាំងស្នូលមួយនេះឱ្យបានប្រសើរ និងពេញលេញបំផុតពោលគឺមានការអប់រំមួយដែលប្រកបទៅដោយ៖ រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីចេះរួមរស់ ជាមួយគ្នា។

ក្នុងនាមខ្ញុំជាចាងហ្វាង និងបុគ្គលិកសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់សូមថ្លែងអំណរគុណដល់ មាតាបិតា អ្នកអាណាព្យាបាល ដែលបានគាំទ្រ និងមានទំនុកចិត្តលើសាលាយើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាតំណាងឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង សូមគោរពជូនពរលោក លោកស្រីដែលជាមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សំណាងល្អ និងមានប្រាជ្ញាឈ្លាសវាងវៃ។ សូមអរគុណ!

លោក ពៅ ភក្តី

ចាងហ្វាងបឋមសិក្សា សាខាចាក់អង្រែ

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង