
04 ១២ សកម្មភាពពិសោធន៍សិស្សថ្នាក់ទី៧ មុខវិជ្ជារូបវិទ្យា ប្រធានបទស្តីអំពីការរីកមាឌនៃអង្គធាតុរាវ បង្រៀនដោយ លោកគ្រូ ស៊ឹម សុខឃឿន និងអ្នកគ្រូ សុខ បុផល គ្រូបង្រៀនមុខវិជ្ជារូបវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ស៊ឹម សុខឃឿន បង្រៀនមុខវិជ្ជារូបវិទ្យាបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ (ក) វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ “ការរីកនិងរួមមាឌនៃអង្គធាតុ” នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការធ្វើពិសោធនោះ លោកគ្រូបានច្បិចយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីការរីកមាឌនិងរួមមាឌនៃអង្គធាតុពេលដែលសីតុណ្ហភាពប្រែប្រួល ដើម្បីបានយល់ពីវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការរីកនិងរួមមាឌនៃអង្គធាតុពេលដែលសីតុណ្ហភាពប្រែប្រួល ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូន សិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
Sorry, the comment form is closed at this time.