
02 ៥ សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៤ មុខវិជ្ជា វិទ្យាសាស្ត្រ ប្រធានបទ រូបធាតុនៃទឹក ដឹកនាំដោយអ្នកគ្រូ វុន ចន្ថាវី
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ វុន ចន្ថាវី ដែលបង្រៀននៅថ្នាក់ទី៤ បានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ រូបធាតុនៃទឹក នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញដោយឱ្យសិស្សចេះមើលលក្ខណ:របស់ ទឹក (ភាពរូបរបស់ ទឹក រឹង រាវ និងឧស្ម័ន) រំហួត កំណញើស និងវិធីចម្រោះទឹក។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៦ ទៅ៧នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីរូបធាតុនៃទឹក ដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
Sorry, the comment form is closed at this time.