សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៧ មុខវិជ្ជា គីមីវិទ្យា ប្រធានបទ ប្រតិកម្មបំភាយឧស្ម័នកាបូនឌីអុកស៊ីត ដឹកនាំដោយលោកគ្រូ ឈៀ សីហា

សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៧ មុខវិជ្ជា គីមីវិទ្យា ប្រធានបទ ប្រតិកម្មបំភាយឧស្ម័នកាបូនឌីអុកស៊ីត ដឹកនាំដោយលោកគ្រូ ឈៀ សីហា

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ឈៀ សីហា បង្រៀនមុខវិជ្ជាគីមីវិទ្យា បានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ ប្រតិកម្មបំភាយឧស្ម័នកាបូនឌីអុកស៊ីត  នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ លោកគ្រូបានយកចំណុចសំខាន់នៃខ្លឹមសារមេរៀន​មក​បង្ហាញដោយឱ្យសិស្សចេះទាញយកឧស្ម័នកាបូនឌីអុកស៊ីតពី ប្រតិកម្មរវាង ទឹកខ្មេះ  និងម្សៅ Baking Soda ឫ ទឹកខ្មេះ និងសំបកលៀស។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីវិធីធ្វើអត្តសញ្ញាណកម្មឧស្ម័នកាបូនឌីអុកស៊ីត ដោយប្រើប្រតិកម្មខាងលើ ដោយផ្សារភ្ជាប់​នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយ​ដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀន​មួយ​នេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top