សកម្មភាពពិសោធរបស់សិស្សានុសិស្សថ្នាក់ទី៧ មុខវិជ្ជា រូបវិទ្យា ប្រធានបទ វាស់តង់ស្យុងអគ្គីសនីបង្គុំជាស៊េរី បង្គុំជាខ្នែង ដឹកនាំដោយលោកគ្រូ ស៊ឹម សុខឃឿន

សកម្មភាពពិសោធរបស់សិស្សានុសិស្សថ្នាក់ទី៧ មុខវិជ្ជា រូបវិទ្យា ប្រធានបទ វាស់តង់ស្យុងអគ្គីសនីបង្គុំជាស៊េរី បង្គុំជាខ្នែង ដឹកនាំដោយលោកគ្រូ ស៊ឹម សុខឃឿន

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ស៊ឹម សុខឃឿន បង្រៀនមុខវិជ្ជារូបវិទ្យាបានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ វាស់តង់ស្យុងអគ្គីសនីបង្គុំជាស៊េរី បង្គុំជាខ្នែង  នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ លោកគ្រូបានលើយកចំណុចសំខាន់នៃខ្លឹមសារមេរៀន​មក​បង្ហាញដោយឱ្យសិស្សចេះវាស់តង់ស្យុងអគ្គីសនី ទាំងបង្គុំជាស៊េរី បង្គុំជាខ្នែង និងចេះវាស់អាំងតង់ស៊ីតេចរន្តអគ្គិសនី នៃប្រភពចរន្តជាប់។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីវិធី វាស់តង់ស្យុងអគ្គីសនី ទាំងបង្គុំជាស៊េរី បង្គុំជាខ្នែង ដោយផ្សារភ្ជាប់​នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយ​ដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀន​មួយ​នេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង