
02 ៤ សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៨ មុខវិជ្ជាគីមីវិទ្យា ប្រធានបទ ការញែកល្បាយ ដឹកនាំដោយលោកគ្រូ ឈៀ សីហា
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ឈៀ សីហា បង្រៀនមុខវិជ្ជាគីមីវិទ្យា បានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ ការញែកល្បាយ នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ លោកគ្រូបានយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញដោយឱ្យសិស្សចេះប្រើប្រាស់វិធីញែកល្បាយបានត្រឹមត្រូវសម្រាប់ជីវភាពរស់នៅ។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីវិធីញែកល្បាយ ដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
Sorry, the comment form is closed at this time.