
29 ១ សកម្មភាពពិសោធរបស់សិស្សានុសិស្សថ្នាក់ទី៩ មុខវិជ្ជា គីមីវិទ្យា ប្រធានបទ ប្រតិកម្មបំបែកទឹកអុកស៊ីសែន ដឹកនាំដោយលោកគ្រូ ឈៀ សីហា
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ឈៀ សីហា បង្រៀនមុខវិជ្ជាគីមីវិទ្យា បានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ ប្រតិកម្មបំបែកទឹកអុកស៊ីសែន នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ លោកគ្រូបានយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញដោយឱ្យសិស្សចេះទាញយកឧស័ន្មអុកស៊ីសែនពីទឹកអុកស៊ីសែន ដោយប្រើកាតាលីករដូចជាផ្លែការ៉ុត និងថ្លើមជ្រូក។ ដើម្បីបានយល់ពីវត្ថុបំណងនៃមេរៀន ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីការទាញយកឧស័ន្មអុកស៊ីសែនពីទឹកអុកស៊ីសែន ដោយប្រើកាតាលីករដូចជាផ្លែការ៉ុត និងថ្លើមជ្រូកដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
Sorry, the comment form is closed at this time.