សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៨ មុខវិជ្ជា ជីវវិទ្យា ប្រធានបទ បណ្តូរទឹកក្នុងកោសិកា

សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៨ មុខវិជ្ជា ជីវវិទ្យា ប្រធានបទ បណ្តូរទឹកក្នុងកោសិកា

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ រស់ សុគន្ធារី បង្រៀនមុខវិជ្ជាជីវវិទ្យាបានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ “បណ្តូរទឹកក្នុងកោសិកា”  នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកចំណុចសំខាន់នៃខ្លឹមសារមេរៀន​មក​បង្ហាញ និងបកស្រាយបាតុភូតបណ្ដូរទឹកក្នុងកោសិកាទាំង ៣ប្រភេទ (ទួសេសង់ ប្លាស្មូលីស និងដេប្លាស្មូលីស) ដើម្បីបានយល់ពីវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីបាតុភូតបណ្ដូរទឹកក្នុងកោសិកាដោយផ្សារភ្ជាប់​នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយ​ដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀន​មួយ​នេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top