សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី១១ និងថ្នាក់ទី១២ ប្រធានបទ សមាសធាតុគីមីក្នុងកោសិកា

សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី១១ និងថ្នាក់ទី១២ ប្រធានបទ សមាសធាតុគីមីក្នុងកោសិកា

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូបានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ និង ថ្នាក់ទី១២ វេនព្រឹក និងវេនរសៀលពិសោធមុខវិជ្ជាគីមីវិទ្យា ស្តីពីប្រតិកម្មរវាងសមាសធាតុគីមីក្នុងកោសិកានៅបន្ទប់ពិសោធ អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។
ក្នុងការពិសោធ លោកគ្រូបានបង្ហាញពីចំណុចសំខាន់ៗនៃមេរៀនដល់សិស្សានុសិស្សឱ្យបានដឹងអំពីសកម្មភាព
នៃសមាសធាតុគីមីក្នុងកោសិកាដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់ពីទ្រឹស្ដីខ្លឹមសារសំខាន់ៗនៃមេរៀន និងការអនុវត្តផ្សាភ្ជាប់នឹងមេរៀនដែលសិស្សានុសិស្សកំពុងសិក្សា។ បន្ថែមពីនេះ លោកគ្រូក៏បានឱ្យសិស្សានុសិស្សធ្វើការអនុវត្តពិសោធ ដោយផ្ទាល់លើការលាយបញ្ចូលគ្នារវាងសមាសធាតុគីមីផងដែរ។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង