
11 ១២ សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី១២ មុខវិជ្ជា គីមីវិទ្យា ប្រធានបទ ឥទ្ធិពលកាតាលីករទៅលើល្បឿនប្រតិកម្ម
កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ អ៊ុ សារុំ បានបង្រៀនលើមុខវិជ្ជាគីមីវិទ្យា លើប្រធានបទ “ឥទ្ធិពលកាតាលីករទៅលើល្បឿនប្រតិកម្ម” ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ វេនព្រឹក និងវេនរសៀល នៅអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ (បន្ទប់ពិសោធ)។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីប្រតិកម្មបំបែកទឹកអុកស៊ីសែនដោយប្រើកាតាលីករ (ការ៉ុត ថ្លើម) ប្រព្រឹតទៅបានលឿនជាងប្រតិកម្មបំបែកទឹកអុកស៊ីសែនដោយគ្មានកាតាលីករ។ ទន្ទឹមនឹងនេះអ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមតូចៗមាន សមាជិកពី៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីប្រតិកម្មបំបែកទឹកអុកស៊ីសែនដោយប្រើកាតាលីករ (ការ៉ុត ថ្លើម) និងមិនប្រើកាតាលីករដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធក្រោមប្រធានបទ ឥទ្ធិពលកាតាលីករទៅលើល្បឿនប្រតិកម្ម ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀននឹងធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
No Comments