
07 ១២ សកម្មភាពពិសោធរបស់សិស្សានុសិស្សថ្នាក់ទី៩ មុខវិជ្ជា ជីវវិទ្យា
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ រស់ សុគន្ធារី បង្រៀនមុខវិជ្ជាជីវវិទ្យាបានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ “រំភាយចំហាយទឹក” នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីរបៀបសង្កេតមើលពីការបញ្ចេញចំហាយទឹករបស់រុក្ខជាតិតាមរយះស្លឹកនៅក្រោមពន្លឺព្រះអាទិត្យដើម្បីបានយល់ពីវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីការបញ្ចេញចំហាយទឹករបស់រុក្ខជាតិតាមរយះស្លឹកនៅក្រោមពន្លឺព្រះអាទិត្យដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
No Comments