សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៧ មុខវិជ្ជាជិវវិទ្យា ប្រធានបទ មើលកោសិកាខ្ទឹមបារាំង

សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៧ មុខវិជ្ជាជិវវិទ្យា ប្រធានបទ មើលកោសិកាខ្ទឹមបារាំង

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើការពិសោធ មុខវិជ្ជាជីវវិទ្យា ប្រធានបទ មើលកោសិកាខ្ទឹមបារាំង ដឹកនាំដោយអ្នកគ្រូ រស់ សុគន្ធារី។ បន្ទាប់ពីបានបង្ហាញពីសម្ភារសម្រាប់ធ្វើសង្កេតរួចរាល់មក អ្នកគ្រូក៏បានបង្ហាញ ពីទ្រឹស្តីមេរៀនយ៉ាងលម្អិត ដែលទាក់ទងទៅនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យដឹងគ្រប់ៗគ្នា ដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។

បន្ទាប់ពីអ្នកគ្រូ បានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធតាមដំណាក់កាលនីមួយៗ រួចមកអ្នកគ្រូក៏បានបែងចែកសិស្សជាក្រុមៗ ដោយក្នុងមួយក្រុមៗមានសមាជិកពី៣ ទៅ៤នាក់។ បន្តិចក្រោយមក សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធ​ ជាក់ស្តែងដោយមានការណែនាំពីលោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវ វត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង