
18 ៦ សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី១០ មុខវិជ្ជាជីវវិទ្យា
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើការពិសោធ មុខវិជ្ជាជីវវិទ្យា ប្រធានបទ ការសង្កេតមើលគ្រោងឆ្អឹងរបស់មនុស្ស ដឹកនាំដោយលោកគ្រូ ស្រ៊ុន ច័ន្ទសុវណ្ណ។ បន្ទាប់ពីបានបង្ហាញពីសម្ភារសម្រាប់ធ្វើសង្កេតរួចរាល់មក លោកគ្រូក៏បានបង្ហាញ ពីទ្រឹស្តីមេរៀនយ៉ាងលម្អិត ដែលទាក់ទងទៅនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យដឹងគ្រប់ៗគ្នា ដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។
បន្ទាប់ពីលោកគ្រូ បានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធតាមដំណាក់កាលនីមួយៗ រួចមក លោកគ្រូក៏បានបែងចែកសិស្សជាក្រុមៗ ដោយក្នុងមួយក្រុមៗមានសមាជិកពី៣ ទៅ៤នាក់។ បន្តិចក្រោយមក សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធ ជាក់ស្តែងដោយមានការណែនាំពីលោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវ វត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។
No Comments