សកម្មភាពពិសោធន៍សិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ ប្រធានបទ វិធី ញែកល្បាយស្មើសាច់ និង ល្បាយមិនស្មើសាច់ ដឹកនាំ ដោយ អ្នកគ្រូ ធូ សុទ្ធា វី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ។

សកម្មភាពពិសោធន៍សិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ ប្រធានបទ វិធី ញែកល្បាយស្មើសាច់ និង ល្បាយមិនស្មើសាច់ ដឹកនាំ ដោយ អ្នកគ្រូ ធូ សុទ្ធា វី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ ធូ សុទ្ធាវី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ “វិធី ញែកល្បាយស្មើសាច់ និងល្បាយមិនស្មើសាច់”  នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានបង្ហាញយកចំណុចសំខាន់នៃខ្លឹមសារមេរៀន​មក​សិក្សា និងបកស្រាយឲ្យសិស្សដឹងពីប្រភេទល្បាយ   វិធីញែកល្បាយ និងកំណត់និយមន័យល្បាយស្មើសាច់ និងល្បាយមិនស្មើសាច់ តាមរយៈការពិសោធន៍) ដើម្បីបានយល់ពីវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីល្បាយស្មើសាច់ និងមិនស្មើសាច់ដោយផ្សារភ្ជាប់​នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយ​ដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀន​មួយ​នេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង