សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាគីមីវិទ្យា

សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាគីមីវិទ្យា

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ ធ្វើពិសោធលើប្រធានបទ “ប្រតិកម្មរវាងលោហៈ និងអ៊ីយ៉ុងលោហៈ”  ដឹកនាំដោយអ្នកគ្រូ អ៊ុំ សារុំ បង្រៀនមុខវិជ្ជាគីមីវិទ្យា ។ តាមការបញ្ជាក់ពីអ្នកគ្រូ អ៊ុំ សារុំ វត្ថុបំណងនៃ កម្មវិធីពិសោធន៍នេះ គឺដើម្បីបកស្រាយពីប្រតិកម្មអុកស៊ីដូរេដុកម្ម សិស្សានុសិស្សអាចសរសេរសមីការតុល្យការនៃប្រតិកម្ម  និងយល់ច្បាស់ពីប្រភេទគីមីអុកស៊ីតករ និងរេដុករ។ សម្ភារៈពិសោធន៍រួមមាន បំពង់សាក ពីប៉ែត ជើងទម្របំពង់សាក កែវបេស៊ែ ធាតុគីមី គ្រាប់សង័្កសី សាច់ជូខៀវ សន្លឹកអាលុយមីញ៉ូ និងសាប៊ូលាងបន្ទប់ទឹក។ លើសពីនេះទៀត អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីពិសោធដោយផ្ទាល់ទៅលើប្រតិកម្មរវាងលោហៈ និងអ៊ីយ៉ុងលោហៈ ដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនសិស្សានុសិស្សកំពុងសិក្សា ដែលនាំឱ្យ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ។

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង