សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ខ មុខវិជ្ជាជីវវិទ្យា

សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ខ មុខវិជ្ជាជីវវិទ្យា

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ខ ធ្វើពិសោធលើប្រធានបទ “ការសង្កេតមើលវគ្គផ្សេងៗមីតូស”  ដឹកនាំដោយអ្នកគ្រូ ឈន ទេពី បង្រៀនមុខវិជ្ជាជីវវិទ្យា។ វត្ថុបំណងនៃកម្មវិធីពិសោធន៍នេះ គឺដើម្បីបង្ហាញពីវគ្គផ្សេងៗនៃមីតូស គូររូបកោសិកាក្នុងវគ្គនីមួយៗ និងពណ៌នាពីវគ្គនីមួយៗនៃមីតូស។ ជាងនេះទៅទៀត កម្មវិធីពិសោធន៍នេះ ក៏ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនសិស្សានុសិស្សកំពុងសិក្សា ទៅនឹងការពិសោធន៍ជាក់ស្ដែងដែលនាំឱ្យសិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង