សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ក មុខវិជ្ជាជីវវិទ្យា

សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ក មុខវិជ្ជាជីវវិទ្យា

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ក ធ្វើពិសោធលើប្រធានបទ “ការវះកាត់ភ្នែកគោ”  ដឹកនាំដោយអ្នកគ្រូ ឈន ទេពី បង្រៀនមុខវិជ្ជាជីវវិទ្យា។ តាមការបញ្ជាក់ពីអ្នកគ្រូ ឈន​ ទេពី វត្ថុបំណងនៃកម្មវិធីពិសោធន៍នេះ គឺដើម្បីសង្កេតពីទម្រង់និងរូបរាងរបស់គ្រាប់ភ្នែកបានច្បាស់លាស់តាមរយៈការពិសោធន៍ ពិនិត្យមើលផ្នែកផ្សេងៗរបស់គ្រាប់ភ្នែកនិងកំណត់និយមន័យឱ្យបានត្រឹមត្រូវ និងដើម្បីស្គាល់ពីតួនាទីផ្នែកផ្សេងៗរបស់គ្រាប់ភ្នែក។ ជាងនេះទៅទៀត កម្មវិធីពិសោធន៍នេះ ក៏ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនសិស្សានុសិស្សកំពុងសិក្សា ទៅនឹងការពិសោធន៍ជាក់ស្ដែងដែលនាំឱ្យសិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង