វិធីសាស្រ្តធ្វើឱ្យថ្ម iDevice ប្រើប្រាស់បានកាន់តែយូរ

វិធីសាស្រ្តធ្វើឱ្យថ្ម iDevice ប្រើប្រាស់បានកាន់តែយូរ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “វិធីសាស្រ្តធ្វើឱ្យថ្ម iDevice ប្រើប្រាស់បានកាន់តែយូរ”
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE#AmericanInterconSchool

ជាធម្មតាយើងម្នាក់ៗយល់ច្រឡំច្រើនលើការងារដែលមានស្រាប់ និងចំណុចមួយចំនួនដែល Apple មិនបានបង្ហាញលម្អិត ធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើននិយាយតៗគ្នាថា ត្រូវធ្វើបែបនេះ ឬបែបនោះដើម្បីរក្សាការប្រើប្រាស់ល្អប្រសើរបំផុត។ ផ្ទុយទៅវិញអ្នកបានសួរហើយឬនៅថា ការប្រើប្រាស់បែបនោះត្រូវនឹងតម្រូវការរបស់អ្នកដែរឬទេ? គឺទេ! ប្រាកដណាស់វាមិនអាចជួយសម្រួលការងាររបស់អ្នកទេ ផ្ទុយទៅវិញបែរជាក្លាយជាទូរសព្ទដុំថ្មទៅវិញ ដោយត្រូវស្ពាយតាមខ្លួនមិនអាចធ្វើអ្វីកើត។ ខាងក្រោមនេះជាដំណោះស្រាយខ្លះៗ និងពន្យល់ពីការប្រើប្រាស់មុខងារមួយចំនួន៖

១. ពិនិត្យមើល Background Refresh :
Background Refresh ជាមុខងារមួយរបស់ iOS ដើម្បីទាញយកព័ត៌មាន ឬបញ្ជូនព័ត៌មានទៅកាន់ Server វិញ ជាធម្មតាកម្មវិធីសឹងទាំងអស់នឹងត្រូវបានបើក ប៉ុន្តែការងាររបស់អ្នកលើអ្វីហើយចាំបាច់ជាងគេ អ្នកបើកឱ្យដំណើរការងារនោះបានហើយ។ បើសិនជា Apps ទាំងនោះមិនចាំបាច់បិទទាំងអស់កាន់តែប្រើសើរសម្រាប់អាយុកាលរបស់ថ្ម។

២. មិនចាំបាច់បិទកម្មវិធីដែលធ្លាប់បើកហើយទេ :
ហេតុអ្វីបែរជាមិនបាច់បិទទៅវិញ? រាល់ពេលដំណើរការកម្មវិធីឡើងវិញម្ដងៗនោះវានឹងដំណើរការចាប់ពីដំណើរនៃការងារជាច្រើន និងទៅបង្កើត Memory ថ្មីឡើងវិញ ខុសពីអ្នកបើកកម្មវិធីចោល វានឹងបើកដំណើរការលើ Memory ចាស់។ ធ្វើបែបនឹងយឺតម៉ាស៊ីនទៅ? ពិតវាអាចយឺតសម្រាប់ iDevice ដែលមានអង្គចងចាំតូច ដូចជា iPhone 5S ចុះ ផ្ទុយទៅវិញវាមិនយឺតនោះទេ ហើយធ្វើឱ្យការដំណើរការចាប់ផ្ដើមដំបូងកាន់តែលឿន។ លើកលែងកម្មវិធីមួយចំនួនប៉ុណ្ណោះដែលតម្រូវឱ្យមានការបិទបើកឡើងវិញតាមលក្ខខណ្ឌប្រើប្រាស់របស់ក្រុមអភិវឌ្ឍបានកំណត់។

៣. ពិនិត្យមើលអាយុកាលរបស់ថ្ម :
សម្រាប់ជំនាន់ iOS 11.3 ឡើងទៅ Apple បានដាក់បញ្ចូលមុខងារមួយដើម្បីឱ្យអ្នកដឹងថាកម្រិតកាន់ថាមពលរបស់ថ្មសល់កម្រឹតណា ឬត្រូវផ្លាស់ប្ដូរចេញហើយ? ដើម្បីអាចពិនិត្យបាននោះដោយគ្រាន់តែចូលទៅកាន់ Settings > Battery > Battery Health (Beta) សម្រាប់អ្នកប្រើប្រាស់ iOS ទាបជាង 11.3 វិធីនេះបាន ស្វែងរកព័ត៌មានការប្រើប្រាស់ថ្ម របស់ Mac និង ឧបករណ៍ iOS។

៤. ប្រើប្រាស់ Low Power Mode :
វាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានការងារច្រើនលើ iDevice Low Power Mode បានធ្វើការកាត់បន្ថយការប្រើប្រាស់ច្រើនទាំង Memory និង GPU ដែលធ្វើឱ្យប្រើប្រាស់ថាមពលថ្មបានកាន់តែ យូរ។ វិធីកំណត់ Low Power Mode ចូលទៅកាន់ Settings > Battery > Low Power Mode។

៥. ពិនិត្យលើ Notification :
វាចាំបាច់ណាស់ ព្រោះមាន Apps ខ្លះអាចនឹង Alert Notification ច្រើនក្នុងមួយថ្ងៃ ក៏ជាហេតុដែលធ្វើឱ្យទូរសព្ទរបស់អ្នកឆាប់អស់ថ្មផងដែរ អ្នកគួរតែពិនិត្យមើលថា Notification កម្មវិធីអ្វីខ្លះមិនតម្រូវការចាំបាច់បិទវាចោល។

៦. Power Bank ឬ Battery Case :
វាចាំបាច់ណាស់ទោះអ្នកមិនត្រូវការ ឬត្រូវការប្រើប្រាស់ច្រើនបែបណាក៏ដោយ គួរតែមានឧបករណ៍ថាមពលចល័ត ដើម្បីបំពេញតម្រូវការ និងការប្រើប្រាស់។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://postnews.com.kh/tech/359619

 

 

 

 

 

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង