វិធីសាស្រ្តជួយបង្កើនការចងចាំឱ្យបានល្អប្រសើរ

វិធីសាស្រ្តជួយបង្កើនការចងចាំឱ្យបានល្អប្រសើរ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្រ្តជួយបង្កើនការចងចាំឱ្យបានល្អប្រសើរ”
អត្ថបទដកស្រង់ដោយ : បុំាង លាងស៊ីម
#MJQE#AmericanInterconSchool

ការចងចាំល្អទាមទារឱ្យមានការហ្វឹកហាត់សមត្ថភាពខួរក្បាលជាប្រចាំ ដោយសារខួរក្បាលក៏ជាកន្លែងផ្ទុកឯកសារមិនចេះពេញ និងជាទីតាំងផលិតគំនិតច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ បើការចងចាំរបស់អ្នកចុះខ្សោយអាចសាកល្បងវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖

• ការគេងឱ្យបានគ្រប់គ្រាន់ : ធ្វើឱ្យយើងមានសុខភាពល្អ ចៀសផុតពីជំងឺទាំងឡាយ និងមានអារម្មណ៍ស្រស់ស្រាយ។
• ធ្វើលំហាត់ប្រាណជាប្រចាំ : ការហាត់ប្រាណក៏ជាវិធីសាស្រ្តធ្វើឱ្យអារម្មណ៍ល្អ។

• បង្កើនការចាប់អារម្មណ៍ និងទន្ទេញញឹកញាប់ ដោយផ្អែកលើមនោគតិ ឬរូបារម្មណ៍។

• បង្កើតរូបភាពក្នុងអារម្មណ៍ និងរៀបចំគំនិតតាមលំដាប់លំដោយ។
• ស្ដាប់តន្រី្ត : ការស្តាប់ភ្លេងបែបក្លាស៊ិក នឹងធ្វើឱ្យអ្នកមានការចងចាំបានល្អ។ ផ្ទុយទៅវិញ ពេលដែលស្តាប់ភ្លេងចង្វាក់ញាក់មិនមានប្រយោជន៍ដល់ការចងចាំឡើយ។ បើទោះជាស្ដាប់បទភ្លេងមិនបានផ្ដល់ផលប្រយោជន៍ដល់រាងកាយក៏ពិតមែន ប៉ុន្តែអាចជួយបង្កើនសមត្ថភាពចងចាំបានល្អ ។ លើសពីនេះ ស្ដាប់តន្ត្រីដែលអ្នកចូលចិត្តជាប្រចាំ ហើយព្យាយាមចងចាំបទភ្លេង និងអត្ថបទចម្រៀង អ្នកនឹងបានឃើញពីអត្ថប្រយោជន៍របស់តន្ត្រី។

• ធ្វើលំហាត់ខួរក្បាល : បើលោកអ្នកមិនចង់បាត់បង់ការចងចាំនៅវ័យចាស់ទេ ចូរប្រើប្រាស់ខួរក្បាលឱ្យបានច្រើន។ ទន្ទឹមនឹងនេះ លេងល្បែងល្បងប្រាជ្ញា ការរកពាក្យបណ្ដៅ ការលេងល្បែងពាក្យខ្វែង ជាលំហាត់ខួរក្បាលដ៏ល្អបំផុត។
• ទទួលទានអាហារដែលមានប្រយោជន៍ដល់ខួរក្បាល : បើនិយាយពីសុខភាពខួរក្បាល ត្រីសម្បូរខ្លាញ់ អាចចាត់ទុកជាអាហារដំបូងបង្អស់សម្រាប់ពិចារណារួមមាន ត្រីសាល់ម៉ុន ត្រីដ្រូត (ស្រដៀងត្រីព្រួល) និងត្រីសាឌីនជាដើម ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា៣។ ខ្លាញ់ត្រី គឺជាជម្រើសដែលល្អជាងគេ បន្ទាប់មកគឺប្រេងអូលីវ វីតាមីនC និង E ចេញពីផ្លែឈើដូចជា ក្រូច ទំពាំងបាយជូរក្រហម និងវីតាមីន B ចេញពីបន្លែបៃតង។ ចំណែកឯគ្រឿងស្រវឹងវិញ គួរកាត់បន្ថយ ឬចៀសវាង ព្រោះវានឹងអាចប៉ះពាល់ដល់សមត្ថភាពចងចាំរបស់អ្នក។

• ផឹកកាហ្វេ : ញ៉ាំកាហ្វេនៅពេលព្រឹក ធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ស្ងប់អារម្មណ៍ ងាយនឹងចងចាំបានស្រួលជាងធម្មតា។ ទន្ទឹមនឹងនេះ កាហ្វេមានសារធាតុសំខាន់ពីរ គឺជាតិកាហ្វេអ៊ីន និងជាតិប្រឆាំងអុកស៊ីតកម្ម ដែលល្អខ្លាំងសម្រាប់ខួរក្បាល។ សារធាតុទាំងនេះ អាចជួយលោកអ្នកបង្កើនការប្រុងប្រយ័ត្ន និងផ្ចង់អារម្មណ៍បានល្អ។ ការទទួលទានកាហ្វេក្នុងកម្រិតត្រឹមត្រូវ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ចេញពី៖ https://education.ams.com.kh/seven-ways-to-improve-your-memory/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង