វិធីសាស្ត្រងាយៗដែលអ្នកត្រូវធ្វើចំនួន៤ចំណុចដើម្បីឱ្យខ្លួនអ្នកគិតតែរឿងវិជ្ជមាន

វិធីសាស្ត្រងាយៗដែលអ្នកត្រូវធ្វើចំនួន៤ចំណុចដើម្បីឱ្យខ្លួនអ្នកគិតតែរឿងវិជ្ជមាន

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីសាស្ត្រងាយៗដែលអ្នកត្រូវធ្វើចំនួន៤ចំណុចដើម្បីឱ្យខ្លួនអ្នកគិតតែរឿងវិជ្ជមាន”
អត្ថបទដកស្រង់ដោយ : ហ៊ិន គឹមហៀក
#MJQE#AmericanInterconSchool

ភាពអវិជ្ជមានតែងតែកើតមានឡើយទៅលើមនុស្សគ្រប់រូប ជាពិសេសនោះពេលដែលមានអ្វីមួយមករំខាន មករារាំង ឬក៏ជាប្រភេទនៃឧបសគ្គដែលអ្នកបានជួបប្រទះជាច្រើនលើកច្រើនសារក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ភាពវិជ្ជមាន និងភាពអវិជ្ជមានប្រាកដជាមកទាំងពីរនៅក្នុងប្រព័ន្ធខួរក្បាលរបស់អ្នក ហើយការគិតវាកើតឡើងគឺអាស្រ័យទៅលើប្រភេទនៃបញ្ហានោះដែរ។

អ្នកខ្លះមានទំនោរផ្លូវចិត្តនៃការគិតដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងនៃបញ្ហា តែសម្រាប់អ្នកខ្លះទៀតគឺតែងតែគិត និងយកភាពអវិជ្ជមានមកដាក់មុខជានិច្ច ឬដែលធ្វើឱ្យខួរក្បាលរបស់អ្នកច្រកតែរឿង មិនល្អៗ ទោះបីរឿងនោះអ្នកដទៃគិតថាល្អយ៉ាងណាក៏ដោយ។ ការគិតទៅលើភាពអវិជ្ជមានជាញឹកញាប់នឹងផ្ដល់ផលប៉ះពាល់ជាច្រើនដូចជា សុខភាពផ្លូវចិត្ត ការងារ ក្រុមគ្រួសារ ស្នេហា មិត្តភាព និងជីវិតរស់នៅក្នុងសង្គមប្រចាំថ្ងៃរបស់អ្នក ហើយអាចមានផលប៉ះពាល់ច្រើនជាងនេះទៅទៀតនៅពេលអនាគត។

សូមកុំមានការព្រួយបារម្ភ ពីព្រោះវាអាចកាត់បន្ថយនឹងព្យាបាលបានដោយអ្នកគ្រាន់តែធ្វើរឿងសំខាន់ៗទាំងបួនចំណុចនេះដើម្បីបញ្ចៀសខ្លួនឱ្យផុតពីការគិតអវិជ្ជមាន៖
• ផ្តល់ពេលវេលាសប្បាយៗ និងចំណាយពេលតែជាមួយមនុស្សវិជ្ជមាន ឬធ្វើតែរឿងវិជ្ជមាន។
• ធ្វើការសួរចំពោះការគិតរបស់ខ្លួនឯងជានិច្ច ប្រសិនបើអ្នកជាមនុស្សដែលតែងតែមានភាពអវិជ្ជមាននៅក្នុងខ្លួន។
• ពេលដែលអ្នកស្ថិតក្នុងដំណាក់កាលអវិជ្ជមាន ផ្លាស់ប្តូរវាឱ្យទៅជាភាពវិជ្ជមានវិញដូចជា ការគិតថាអ្នកនឹងទទួលបានបទពិសោធ និងជាមេរៀនសម្រាប់ថ្ងៃក្រោយជាដើម។
• ព្យាយាមផ្តល់ភាពវិជ្ជមានទៅកាន់អ្នកដទៃឱ្យបានច្រើន ចិត្តសប្បុរសរបស់អ្នក និងតែងតែមានវត្តមានក្នុងការស្តាប់ ការជួយអ្នកដទៃ ហើយនេះគឺជាវិធីដែលមានប្រសិទ្ធភាពខ្លាំងជាងគេបំផុត។

វាជារឿងធម្មតាទៅហើយរបស់មនុស្សលោកជាមួយភាពសោកសៅ ឬក៏អារម្មណ៍ភ័យព្រួយ ប៉ុន្តែប្រាប់ខ្លួនឯងនឹងធ្វើការកត់ចំណាំថា រាល់ការនិយាយ ការគិតថា ការធ្វើអ្វីមួយរបស់អ្នកមិនសូវមានការយកចិត្តទុកដាក់ឡើយបន្ទាប់ពីអ្នកបាននិយាយ បានធ្វើរួច។ ពេលណាដែលមានថ្ងៃល្អត្រូវសប្បាយរីករាយ តែបើមានថ្ងៃមិនល្អកុំកើតទុក្ខ កុំធ្វើការគិតវិភាគ តែព្យាយាមធ្វើចិត្តឱ្យស្ងប់សម្រាក ដោះស្រាយបន្តិចម្តងៗ និងគិតថាថ្ងៃស្អែកនឹងខុសពីថ្ងៃនេះ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://kanha.sabay.com.kh/article/1333423

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង