វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ អំពើល្អ​សាកល​ទាំង៥​

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ អំពើល្អ​សាកល​ទាំង៥​

កាលពីថ្ងៃទី០១និង០២ ខែសីហា ឆ្នំា២០១៩ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អំពើល្អសាកលទាំង៥ ជូនដល់លោកគ្រូ អ្នកគ្រូ។ វាគ្មិនក្នុងកម្មវិធីនេះគឺលោកបង Min​ Putthithana​ Sambat​ បានបកស្រាយ និងពន្យល់អំពីអំពើល្អសាកលទាំង៥​ មានដូចជា ស្អាត​ គឺ​បរិសុទ្ធ​ទាំង​ក្នុងចិត្ត​ និង​ខាងក្រៅ  របៀប​ គឺ​ចាប់ផ្ដើម​ពី​ខ្លួនយើង​ឱ្យមាន​សណ្ដាប់ធ្នាប់​តាំងពី​ដេក​ ដើរ​ អង្គុយ​ ឈរ  សុភាព​គឺ​ផ្ដល់​កិត្តិយស​ឱ្យ​ខ្លួនឯង​ និង​អ្នកដទៃ​ ទោះបីជា​យើង​ពេញចិត្ត​ ឬមិន​ពេញចិត្ត​ក៏ដោយ​ ត្រូវតែ​សុភាព​រាបសា​ជានិច្ច​ ទៀងពេល​ គឺជា​រឿង​សំខាន់​បំផុត​ ព្រោះថា​ក្នុង​មួយថ្ងៃ​ មានត្រឹមតែ២៤ម៉ោង​ប៉ុណ្ណោះដូច្នេះត្រូវធ្វើការងារអ្វីគ្រប់យ៉ាងត្រូវតែទាន់ពេលវេលា(មិនត្រូវមកយឺត) សមាធិ​ មានគុណ​ប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព​ ប្រសិន​យើង​អនុវត្ត​ធ្វើជា​ប្រចាំ។ វគ្គបណ្តុះបណ្តាលស្តីពី អំពើល្អសាកលទាំង៥ នេះមិនត្រឹមតែធ្វើឱ្យខ្លួនយើង និងសង្គមគ្រួសារមានសុភមង្គលប៉ុណ្ណោះទេ​ ហើយគ្រូក៏អាច​យក​មក​ចំណេះទាំងនោះមកផ្ទេរ​​​ទៅកាន់​សិស្ស​បាន​យ៉ាង​មានប្រសិទ្ធភាព​ផង​ដែរ​។

សកម្មភាពនៃវគ្គបណ្ដុះបណ្ដាល

No Comments

Sorry, the comment form is closed at this time.

Back to Top