ល្បែងប្រជាប្រិយខ្មែរនៅតែពេញនិយមក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ

ល្បែងប្រជាប្រិយខ្មែរនៅតែពេញនិយមក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ល្បែងប្រជាប្រិយខ្មែរនៅតែពេញនិយមក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ”
អត្ថបទដោយ : ប៉ែន មាលតី
#MJQE#AmericanInterconSchool

តាំងពីបុរាណកាលមក ល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរត្រូវបានប្រជាជនយកមកលេងយ៉ាងគគ្រឹកគគ្រេងនាអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ល្បែងប្រជាប្រិយទាំងនោះគឺជាកេរ្តិ៍មរតកអរូបិយដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ប្រមាណជា១០ឆ្នាំមុន យើង អង្គេតឃើញថាល្បែងប្រពៃណីជាតិខ្មែរត្រូវបានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈលេងយ៉ាងទូលំទូលាយ ហើយប្រជាជនបានបង្កើតចំណងមេត្រីជាមួយគ្នាតាមរយៈការលេងល្បែងប្រជាប្រិយនេះ។

ដើម្បីចូលរូមចំណែកក្នុងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ថ្មីៗនេះគណៈគ្រប់គ្រងក៍ដូចជាលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំកូនសិស្សានុសិស្សឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពេលខាងមុខ។ ជាមួយគ្នាដែរគឺក្នុងន័យរម្លឹកនូវវប្បធម៌ដែលជាកេរ្តិ៍មរតកដូនតាដ៍ល្អផូរផង់របស់យើងដែលបានបន្សល់ទុកមកជាយូរលង់ណាស់មកហើយ។ យើងសង្កេតឃើញថា ល្បែងប្រជាប្រិយខ្មែរនៅតែស្ថិតក្នុងបេះដូងប្រជាពលរដ្ឋខ្មែរទូទៅជានិរន្តរិ៍ ព្រោះប្រជាជនក៍ដូចជាសិស្សានុសិស្សបានចូលរួមយ៉ាងសប្បាយរីករាយក្នុងការលេងល្បែងប្រជាប្រិយនានាមានដូចជា ចោលឈូង បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម។ល។ មួយវិញទៀតការលេងល្បែងប្រជាប្រិយនេះគេនាំគ្នាលេងជាការកម្សាន្ត ជួបជុំ បង្កើតទំនាក់ទំនង បណ្តុះនូវស្មារតីសាគ្គីភាព និងជាការរម្លឹកដល់កូនចៅកុំឱ្យភ្លេចនូវល្បែងប្រជាប្រិយរបស់ខ្មែរផង ព្រោះល្បែងទាំងនេះបានឆ្លុះបញ្ចាំងពីជីវភាពរស់នៅយ៉ាងសម្បូរបែបរបស់ប្រជានជនខ្មែរតាំងពីយូណាស់មកហើយ។

ក្នុងន័យនេះដែរសិស្សានុសិស្សរបស់យើងបានយល់ដឹងកាន់តែច្បាស់ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត អំពីអត្ថន័យក្នុងការលេងល្បែងប្រជាប្រិយនីមួយៗផងដែរ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង