រៀន​បន្ថែម​ពិសេស​! ​សាលារៀន​ ​A​I​S ​បង្កើត​កម្មវិធី​រៀន​ជំនួយ​មូលដ្ឋាន​គ្រឹះ​តាម​មុខវិជ្ជា​

រៀន​បន្ថែម​ពិសេស​! ​សាលារៀន​ ​A​I​S ​បង្កើត​កម្មវិធី​រៀន​ជំនួយ​មូលដ្ឋាន​គ្រឹះ​តាម​មុខវិជ្ជា​

ក្នុង​ឆ្នាំ​សិក្សា​ថ្មី​២​០​២​០​-​២​០​២​១​នេះ​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​បង្កើត​កម្មវិធី​រៀន​ជំនួយ​មូលដ្ឋាន​គ្រឹះ​តាម​មុខវិជ្ជា​ ​សម្រាប់​សិស្សានុសិស្ស​រៀន​បន្ថែម​ទៅលើ​មុខវិជ្ជា​ដែល​ខ្លួន​ពេញចិត្ត​។​ ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ ​ដើម្បី​ផ្ដោ​ត​សំខាន់​ទៅលើ​សិស្សានុសិស្ស​ ​ដែល​កំពុង​រៀន​ចាប់ពី​ថ្នាក់ទី១​ដល់​ថ្នាក់​ទី​៦​ ​លើ​មុខវិជ្ជា​ភាសាខ្មែរ​ ​គ​ណិ​ត​វិទ្យា​ ​ហើយ​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​៧​ដល់​ថ្នាក់ទី១​២​ ​គឺ​សិក្សា​លើ​មុខវិជ្ជា​ភាសាខ្មែរ​ ​គ​ណិ​ត​វិទ្យា​ ​រូបវិទ្យា​ ​និង​គីមី​វិទ្យា​ ​ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃសុក្រ​ ​ចាប់ពី​ម៉ោង​១​៧​និង​៣​០​នាទី​ដល់ម៉ោង​១​៨​និង​៣​០​នាទី​ល្ងាច​។​

​លោក​ ​ជាង​ ​ប៊ុន​លី​ ​នាយក​ចាងហ្វាង​នៃ​សាលារៀន​អន្តរ​ ​ទ្វីប​ ​អាមេរិកាំង​ ​សាខា​ម៉ៅ​សេង​ទុង​ ​មានប្រសាសន៍ថា​ ​កម្មវិធី​នេះ​ ​គឺ​ជួយ​សិស្សានុសិស្ស​ដែល​ខ្វះ​មូលដ្ឋាន​គ្រឹះ​ ​និង​ជួយ​ដល់​សិស្សានុសិស្សា​ដែល​ខ្សោយ​លើ​មុន​វិជ្ជា​ណាមួយ​ ​ដើម្បី​បំពេញ​បន្ថែម​ទៅលើ​ចំណុច​ខ្វះខាត​ ​ជាពិសេស​គឺ​បង្កើន​ចំណេះ​ដឹង​ឱ្យ​ពេញលេញ​ទៅលើ​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​។​

​លោក​បន្ត​ថា​ ​កម្មវិធី​រៀន​ជំនួយ​មូលដ្ឋាន​គ្រឹះ​តាម​មុខ​វិជ្ជ​នេះ​ ​គឺជា​ច​លក​រ​មួយ​ជំរុញ​និង​លើកទឹកចិត្ត​សិស្សានុសិស្ស​ដែល​រៀន​ខ្យោ​យ​តាមទាន់​ ​ឬ​ប្រហាក់ប្រហែល​សិស្ស​ដទៃ​ទៅតាម​មុខវិជ្ជា​នីមួយៗ​ ​និង​បង្កើត​ចំណេះ​ដឹង​ពួកគេ​ឱ្យ​បាន​លឿន​ជាង​មុន​។​

​នាយក​គ្រប់គ្រង​រូប​នេះ​ ​បញ្ជាក់​ថា​ ​ការ​ចុះឈ្មោះ​ចូលរៀន​នេះ​ ​គឺ​ផ្ដល់​ជូន​ចាប់ពី​ថ្ងៃនេះ​តទៅ​ ​ហើយ​ការ​បរិច្ឆេទ​ចូលរៀន​នៅ​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​។​

​ទោះ​យ៉ាងណា​ សិស្សានុសិស្សា​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​ ​ស្រាវជ្រាវ​បន្ថែម​ ​ទៅលើ​កិច្ចការ​ដែល​លោកគ្រូ​អ្នក​គ្រូបា​ន​កំណត់​ ​មិនថា​នៅ​សាលា​ ​ឬ​នៅផ្ទះ​ឡើយ​។​ ​ជាមួយនឹង​គ្នា​ ​អាណាព្យាបាល​គួរ​មានការ​សហការ​ល្អជា​មួយ​សាលា​ ​ដោយ​ការ​តាមដាន​ការសិក្សា​របស់​សិស្ស​នៅផ្ទះ​ ​ដើម្បី​ជំរុញ​ការសិក្សា​របស់​ពួកគេ​បាន​ពេញលេញ​អាច​ប្រ​ឡូ​ក្នុង​កិច្ចការ​ងារ​នានា​នៅ​ក្នុង​សង្គម​បាន​។​ ​នេះ​ជាការ​បន្ថែម​ពី​លោក​ ​ជាង​ ​ប៊ុន​លី​។​

​សូម​ជម្រាប​ថា​ ​សាលារៀន​អន្តរ​ ​ទ្វីប​ ​អាមេរិកាំង​ ​មាន​ប្រាំមួយ​សាខា​ ​សាខា​ម៉ៅ​សេង​ទុង​ ​សាខា​ទួល​គោ​គ​ ​សាខា​ចាក់​អង្រែ​ ​សាខា​ចោម​ចៅ​ ​សាខា​ផ្សារ​ថ្មី​ ​សាខា​ជ្រោ​ចង្វា​រ​៕​

អត្ថបទដកស្រង់ពី៖ The Intercon Rooster

No Comments

Sorry, the comment form is closed at this time.

Back to Top