រមយីដ្ឋានភូមិផ្កាត្រកួន

រមយីដ្ឋានភូមិផ្កាត្រកួន

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត​ក្រោមប្រធានបទ “រមណីយដ្ឋានភូមិផ្កាត្រកួន”
អត្ថបទដកស្រង់ដោយ : លួន ស្រីទូច
#MJQE#AmericanInterconSchool

នៅចុងសប្តាហ៍ជាថ្ងៃសម្រាកពីការងារ គ្រួសារនីមួយៗតែងតែនាំកូនតូចៗធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានាដែលជួយឱ្យកុមារតូចៗមានភាពសប្បាយរីករាយបន្ទាប់ពីការសិក្សា ហើយគ្រួសារក៏អាចកាត់បន្ថយភាពតានតឹងពីការងារបានដែរ ដូចនេះនាងខ្ញុំសុំណែនាំរមណីយដ្ខានមួយកន្លែងគឺភូមិផ្កាត្រកួន។

រមណីយដ្ឋានភូមិផ្កាត្រកួន ជារមណីដ្ឋានថ្មីមួយដែលទើបបង្កើតថ្មីជាផ្លូវការនៅដើមខែកុម្ភៈ ឆ្នាំ២០២០ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ២១បេ និងស្ពានក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ឬស្ពានច្បារអំពៅ បើធ្វើដំណើរវិញ គឺចំណាយពេលតែប្រមាណ៤០នាទីប៉ុណ្ណោះពីរាជធានីភ្នំពេញ។

រមណីយដ្ឋានភូមិផ្កាត្រកួន ត្រូវបានរៀបចំលើផ្ទៃដីចំនួនសរុបប្រមាណជា១០០ហិចតា ដើម្បីបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមានក្ដីស្រមៃនៃការរស់នៅ និងលំហែកាយបែបជាលក្ខណៈធម្មជាតិ។ នៅទីនោះមានទីធ្លាធំទូលាយអាចដាំដុះដំណាំផ្សេងៗ ការដាំដើមឈើ និងផ្កាចម្រុះពូជគ្រប់ប្រភេទ ដើម្បីរួមចំណែកការពារបរិស្ថាន អប់រំមនុស្សជំនាន់ក្រោយឱ្យស្គាល់ពីប្រភេទឈើទាំងនោះ ពិសេសដើម្បីបំផុសស្មារតីស្រឡាញ់ធម្មជាតិ ការពារព្រៃឈើ និងបង្កើនការដាំដើមឈើឡើងវិញផងដែរ។

លើសពីនេះទៅទៀត រមណីយដ្ឋានភូមផ្កាត្រកួន ក៏មានកន្លែងកម្សាន្តសម្រាប់ជាក្រុម និងជាគ្រួសារ ដូចជា សួនកុមារ សួនវង្វេង អាងហែលទឹក សួនបន្លែធម្មជាតិ ទីលានបាល់ទាត់ កន្លែងប្រជុំ កន្លែងបោះតែនតិ៍ កន្លែងសមាធិ កន្លែងជិះទូកកាយៈកម្សាន្ត អាហារដ្ឋានដែលរសជាតិអាហារឆ្ងាញ់ និងមានកន្លែងសម្រាប់ពិធីជប់លៀងទៀតផង៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.popular.com.kh/tours/166851.html/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង