
16 ៧ របៀបតសៀគ្វីជាស៊េរី តជាខ្នែង និងវាស់តង់ស្យុងអគ្គិសនី
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការពិសោធមុខវិជ្ជាវិទ្យាសាស្ត្រ ក្រោមប្រធានបទ របៀបតសៀគ្វីជាស៊េរី តជាខ្នែង និងវាស់តង់ស្យុងអគ្គិសនី សម្រាប់សិស្សានុសិស្សថ្នាក់ទី ៥ ដឹកនាំដោយលោកគ្រូ ពូន វាសនា។ តាមការបញ្ជាក់ពីលោគ្រូ ពូន វាសនា វត្ថុបំណងនៃការពិសោធនេះ គឺដើម្បីឱ្យសិស្សចេះតសៀគ្វីជាស៊េរី និងតសៀគ្វីជាខ្នែង ចេះវាស់តង់ស្យុង និងឲ្យសិស្សយល់ច្បាស់ និងមានចំណេះយកទៅអនុវត្តន៍ក្នុងជីវភាពជាក់ស្តែង។
Sorry, the comment form is closed at this time.