របៀបបង្កើត Stickers ផ្ទាល់ខ្លួនងាយៗតាម Telegram

របៀបបង្កើត Stickers ផ្ទាល់ខ្លួនងាយៗតាម Telegram

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “របៀបបង្កើត Stickers ផ្ទាល់ខ្លួនងាយៗតាម Telegram”
អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ
#MJQE#AmericanInterconSchool

តោះមកមើលពីរបៀបបង្កើត Stickers ផ្ទាល់ខ្លួនងាយៗតាម Telegram។ មានមនុស្សច្រើនណាស់បានប្រើកម្មវិធី Telegram តែមិនទាន់បានស្គាល់មុខងាររបស់វាអស់នោះទេ។ កម្មវិធីមួយនេះមិនត្រឹមតែអាចឱ្យយើងសរសេរជាសារដើម្បីឆ្លើយឆ្លងគ្នា អាចផ្ញើជាសម្លេង ជជែកគ្នាតាមរយៈការ Call និងអាច Call លក្ខណ:ជាវីដេអូបានដែរ នោះវាក៏មានមុខងារពិសេសៗជាច្រើនទៀត។

ឥឡូវ Telegram បាន Update កម្មវិធីរបស់ខ្លួនដោយផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយអ្វីដែល Telegram Update លើកនេះ គឺឱ្យពួកយើងអាចបង្កើត Sticker ផ្ទាល់ខ្លួនបានដោយយ៉ាងងាយ ហើយខាងខាងក្រោមនេះគឺជារបៀបបង្កើត Stickers៖
១. សូមចូលទៅកន្លែង Search នៅផ្នែកខាងលើឆៀងខាងស្ដាំ
២. វាយពាក្យថា Sticker សូមចុចលើរូបនេះដើម្បីចូលទៅកាន់ chat bot
៣. បន្ទាប់មកចុចពាក្យ Start ដែលនៅខាងក្រោមគេ
៤. បន្ទាប់មកទៀតសូមវាយពាក្យ /new pack ឬយើងអាចចុចតាម Message ដែលមានពាក្យថា /new pack ក៏បាន
៥. សូមវាយពាក្យអ្វីក៏បានដើម្បីកត់ចំណាំ Sticker របស់យើង
៦. សូមផ្ញើ File ជាលក្ខណៈ PNG ឬ WEBP ដែលមានទំហំ 512px x 512px (បញ្ជាក់ប្រសិនជារូបភាព Bot នេះមិនស្គាល់ទេ)
៧ . បន្ទាប់ទៀតគេតម្រូវឱ្យយើងដាក់ Emoji ដែលមានស្រាប់ក្នុង Telegram ដើម្បីសម្គាល់
៨. ប្រសិនបើយើងចង់ Add Sticker បន្ថែម យើងត្រូវធ្វើតាមជំហានទី៦ រួចទី៧ បន្ថែមទៀត 1ដង 1Sticker
៩. បន្ទាប់មកសូមវាយពាក្យ /publish ដើម្បីបញ្ជាក់ថាយើងរួចរាល់ហើយ
១០. បន្ទាប់មកទៀត សូមវាយពាក្យថា /skip
១១. ចំណុចចុងក្រោយគេតម្រូវឱ្យយើងវាយពាក្យអ្វីក៏បានដែរ ដើម្បីសម្គាល់ឈ្មោះ File ឧទាហរណ៍៖
Bopharith_Heang
១២ . សូមចុចលើ Link ដែលមានអក្សរពណ៌ខៀវ រួចចុច Add Sticker ជាការស្រេច៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://tech-cambodia.com/articles/how-to-create-stickers-telegram?fbclid=IwAR0–oZ-9HJmzqOz93L4yR0PTG_AdsV1AkTGkCjdtNoCqi4fQxn2foWXFo

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង