របបអាហារល្អ លំហាត់ប្រាណ និងរក្សាសុខភាពផ្លូវចិត្តជាទម្លាប់រស់នៅថ្មីសម្រាប់យុវវ័យ

របបអាហារល្អ លំហាត់ប្រាណ និងរក្សាសុខភាពផ្លូវចិត្តជាទម្លាប់រស់នៅថ្មីសម្រាប់យុវវ័យ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “របបអាហារល្អ លំហាត់ប្រាណ និងរក្សាសុខភាពផ្លូវចិត្តជាទម្លាប់រស់នៅថ្មីសម្រាប់យុវវ័យ”
អត្ថបទដោយ : សូ សារុំ
#MJQE#AmericanInterconSchool

សុខុមាលភាពជីវិតល្អប្រសើរ លុះត្រាតែអ្នកទទួលទានអាហារល្អ គេងឱ្យគ្រប់គ្រាន់ រក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ កាន់បន្ថយការមើលព័ត៌មាន ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ធ្វើសកម្មភាពនាំឱ្យអ្នកសប្បាយចិត្ត និងការគិតវិជ្ជមានចំពោះអ្នកដទៃ។ អនុវត្តប្រាំមួយចំណុចនេះនឹងធ្វើឱ្យសុខភាពផ្លូវចិត្ត និងទម្លាប់រស់នៅថ្មីរបស់យុវជនកាន់តែល្អប្រសើរឡើង៖

១. ញ៉ាំអាហារល្អជួយទ្រទ្រង់ទៅដល់សុខភាព :
យោងតាមគោលការណ៍ណែនាំរបបអាហារឆ្នាំ២០១៥ សម្រាប់ជនជាតិអាមេរិក របបអាហារមានតុល្យភាពខ្ពស់នៅក្នុងផ្លែឈើ និងបន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ ទឹកដោះគោមានជាតិខ្លាញ់ទាប និងគ្រាប់ធញ្ញជាតិ គឺជារបបអាហារដែលបង្កើនថាមពលខ្ពស់។

២. គេងឱ្យបានគ្រប់គ្រាន់ :
ការទទួលដំណេកចាប់ពីប្រាំពីរទៅប្រាំបីម៉ោង គឺជាជម្រើសមួយដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។ ការបិទភ្នែកយ៉ាងតិចប្រាំពីរម៉ោងរៀងរាល់យប់ ធ្វើឱ្យថាមពលនៅក្នុងខ្លួនរបស់អ្នកកាន់តែមានភាពប្រសើរឡើង។

៣. រក្សាទំនាក់ទំនងជាមួយមនុស្សល្អៗ :
ចំណាយពេលឱ្យច្រើននៅជាមួយមនុស្សល្អៗ ពីព្រោះថាការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃដែលបានបញ្ចេញនូវភាពវិជ្ជមាន និងមានចំណាប់អារម្មណ៍ ឬគំនិតស្រដៀងគ្នានឹងធ្វើឱ្យអ្នករំភើប សប្បាយចិត្ត និងផ្តល់កម្លាំងចិត្តឱ្យអ្នក។

 

៤. ចៀសវាងការមើលព័ត៌មានច្រើនពេក :
ព័ត៌មាន គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីរក្សាទំនាក់ទំនងជាមួយអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក។ ការផ្សាយព័ត៌មានវាអាចជាការអប់រំ ការកម្សាន្ត និងព័ត៌មាននានា។ ជាអកុសល ការមើលដំណឹងញឹកញាប់ពេកត្រូវបានវាយប្រហារដោយរឿងរ៉ាវជាច្រើនធ្វើឱ្យអ្នកមិនសប្បាយចិត្ត។

៥. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ :
សម្រាប់ជនជាតិអាមេរិក បានណែនាំឱ្យធ្វើលំហាត់ប្រាណ ១៥០នាទីនៅក្នុងមួយប្រចាំសប្តាហ៍ នឹងធ្វើឱ្យអ្នកកាន់តែមានថាមពលខ្លាំងឡើង។ លើសពីនេះ ការធ្វើលំហាត់ប្រាណបានធ្វើឱ្យអ្នកបំបាត់ភាពតានតឹង ពង្រឹងសាច់ដុំ និងកាត់បន្ថយស្រ្តេស ដែលជួយឱ្យរាងកាយរបស់អ្នកធ្វើការកាន់តែមានប្រសិទ្ធភាពក្នុងអំឡុងពេលបំពេញការងារ ឬសកម្មភាពប្រចាំថ្ងៃឱ្យកាន់តែល្អ។

៦. គិតល្អចំពោះអ្នកដទៃ :
ការរក្សាផ្នត់គំនិតប្រកបដោយមេត្តាធម៌ គឺជាវិធីមួយដើម្បីរក្សាថាមពលផ្លូវចិត្តរបស់អ្នកឱ្យបានល្អ។ ការគិតវិជ្ជមានទៅលើអ្នកដទៃបានធ្វើឱ្យអ្នកគេចផុតពីការវាយតម្លៃទៅលើពួកគេ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង