រចនាសម្ព័ន្ធរបស់សាលា

ស្ថាបនិក

យើងម្នាក់ៗសុទ្ធតែដឹងជឿជាក់និងទទួលស្គាល់ថាការអប់រំគឺជាគន្លឹះដ៏សំខាន់ដើម្បី ដឹកនាំបុគ្គលម្នាក់ៗ ឆ្ពោះទៅរកជោគជ័យនៅក្នុងជីវិត។ លើសពីនេះការអប់រំក៏មានតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញឱ្យមានការរីកចម្រើនលូតលាស់ និងអភិវឌ្ឍន៍នៅក្នុងសង្គមជាតិ ព្រមទាំងអាចដឹកនាំជីវិតយើង ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ ដែលជាសេចក្តីប៉ងប្រាថ្នា របស់ជនានុជនទូទៅ។ សិស្សានុសិស្សរបស់យើងទាំងអស់គ្នា ក្នុងរយៈពេលនៃវ័យវឌ្ឍនាការ ការអប់រំ និងដកស្រង់បទពិសោធនៅក្នុងជីវិត គឺរមែងប្រព្រឹត្តទៅតាមបែបផែន ឬមធ្យោបាយផ្សេងៗគ្នា។ ពួកគេម្នាក់ៗ តែងតែយល់ឃើញចំពោះរឿងរ៉ាវនានា ដែលកើតឡើងនៅក្នុងសង្គម និងជីវិតក្នុងវដ្តសង្សារ តាមនិស្ស័យរៀងៗខ្លួន។ ហេតុដូច្នេះ ទើបយើងអាចនិយាយបានថា ពួកគេម្នាក់ៗ សុទ្ធតែមានលក្ខណៈពិសេសអស្ចារ្យ ដែលយើងពិបាកនឹងប៉ាន់ស្មានបាន។ ពួកគេទាំងអស់គ្នា គឺពោរពេញទៅដោយសក្តានុពល និងជាចលករដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍសង្គមជាតិ។

គណៈកម្មការសាលា
Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង