មុខងាររបស់ផ្កាយរណបនៅលើភពផែនដី

មុខងាររបស់ផ្កាយរណបនៅលើភពផែនដី

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទ “មុខងាររបស់ផ្កាយរណបនៅលើភពផែនដី”
អត្ថបទដោយ : ហ៊ុល សារួន
#MJQE#AmericanInterconSchool

នៅក្នុងសម័យកាលនៃពិភពលោកកាន់តែជឿនលឿន ការប្រើប្រាស់ផ្កាយរណប (Satellites) កាន់តែមានភាពចាំបាច់បំផុតក្នុងការជួយការងារ និងសង្គ្រោះមនុស្សជាតិ ធម្មជាតិ និងការបំពេញមុខងារវិទ្យាសាស្រ្តផ្សេងៗនៅលើភពផែនដីទាំងមូល។

តាមការស្រាវជ្រាវមានប្រទេសចំនួន៧៥ ដែលបានបង្ហោះផ្កាយរណបយ៉ាងតិចចំនួន១ ទៅគន្លងរបស់ភពផែនដី ហើយមានផ្កាយរណបប្រមាណ១១១៣៩ ដែលត្រូវបានបង្ហោះ។ ក្នុងនោះផ្កាយរណបចំនួន៧៣៨៩ ដែលបានបង្ហោះដោយជោគជ័យទៅលើលំហអាកាស ដោយផ្កាយរណបផ្សេងទៀតត្រូវបានឆេះនៅលំហអាកាស ឬធ្លាក់មកលើផែនដីវិញដោយសណ្ឋានបាក់បែក។ ក្នុងចំណោមប្រទេសទាំង៧៥នោះ មានប្រទេសចំនួន១០ ដែលមានការរីកចម្រើនជាងគេបំផុតទៅលើវិស័យអាវកាសរួមមាន សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស ជប៉ុន ឥណ្ឌា ភ្នាក់ងារអវកាសអឺរុប កាណាដា អាឡឺម៉ង់ និងប្រទេស លុចហ្សំប៊ួរ ហើយក្នុងនោះប្រទេសដែលលេចធ្លោរជាងគេគេគឺសហរដ្ឋអាមេរិក ដែលមានក្រុមហ៊ុន SpaceX ឈានមុខគេបង្អស់។

មុខងារនៃផ្កាយរណបដែលត្រូវបានបង្ហោះទៅលើលំហ ឬគន្លងនៃផែនដី គឺមានតួនាទី ឬមុខងារខុសៗគ្នាទៅតាមប្រភេទនៃផ្កាយរណបនីមួយៗដែលអ្នកវិទ្យាសាស្រ្តបានកំណត់។ ហើយមុខងារសំខាន់ៗទាំងនោះរួមមាន៖
១. ផ្កាយរណបសម្រាប់វិស័យទំនាក់ទំនង ( Communications Satellites)
២. ផ្កាយរណបសម្រាប់ត្រួតពិនិត្យភពផែនដី (Earth Observation Satellites)
៣.ផ្កាយរណបសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្ហាញបាតុភូត (Technology Development and Demonstration Satellites)
៤. ផ្កាយរណបសម្រាប់បង្ហាញផ្លូវចរាចរ ( Navigational Satellites)
៥. ផ្កាយរណបសម្រាប់ត្រួតពិនិត្យលំហ និងវិទ្យាសាស្រ្តអវកាស (Space Science and Observation Satellites)
៦. ផ្កាយរណបសម្រាប់វិទ្យាសាស្ត្រផែនដី (Earth Science Satellites)
៧. ផ្កាយរណបសម្រាប់អាកាសធាតុ (Weather Satellites)
៨. ផ្កាយរណបសម្រាប់សង្គ្រោះ ( Rescue Satellites)
៩. ផ្កាយរណបសម្រាប់បម្រើវិស័យយោធា (Military Satellites)

ក្រៅពីមុខងារខាងលើ នៅមានផ្កាយរណបដែលមានមុខងារសម្រាប់ការអភិវឌ្ឍទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យកសិកម្ម ការអប់រំ សុខភាព សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងគ្រោះធម្មជាតិ វិស័យថាមពល និងវិស័យផ្សេងៗទៀត៕

អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖ https://www.geospatialworld.net/blogs/how-many-satellites-are-orbiting-the-earth-in-2021/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង