មន្ទី​អប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ ចុះ​អធិការកិច្ច​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​

មន្ទី​អប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ ចុះ​អធិការកិច្ច​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​

កាលពី​ថ្ងៃទី២​៣ ខែធ្នូ​ ឆ្នាំ២០១​៩ កន្លងទៅ​នេះ​ គណៈប្រតិភូ​អធិការកិច្ច​ នៃ​មន្ទីរអប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​ ហ៊ា​ង ឡា​ឌី​ ប្រធាន​ការិយាល័យ​មធ្យមសិក្សា​ បាន​ចុះ​អធិការកិច្ច​ នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ​;;សាខា​ចាក់​អង្រែ​ អគារ​លេខ៨២៤​ ផ្លូវជាតិ​លេខ២​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ផ្ដោត​សំខាន់​ទៅលើ៣ចំណុច​។ បន្ទាប់ពី​គណៈប្រតិភូ​អធិការកិច្ច​ ចុះ​ពិនិត្យ​ និង​តាមដាន​កិច្ចការ​មួយ​ព្រឹក​ពេញ​នោះ​ លោក​ ហ៊ា​ង ឡា​ឌី​ ក៏បាន​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គណៈ​គ្រប់គ្រង​ និង​លោកគ្រូ​ អ្នកគ្រូ​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​បាន​អភិវឌ្ឍន៍​ និង​រីកចម្រើន​បាន​លឿន​។ លោក​បន្ថែម​ថា​ ឆ្នាំ​សិក្សា២០១៩​-២០២០​ នេះ​ កិច្ចការ​គ្រប់គ្រង​រដ្ឋបាល​ ការងារ​បរិស្ថាន​ និង​បច្ចេកទេស​រៀន​ និង​បង្រៀន​ គឺ​សមស្រប​ទៅ​នឹង​តម្រូវការ​របស់ក្រ​សួង​អប់រំ​ ក៏​ដូច​មន្ទីរអប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​នៅ​មាន​ចំណុច​អវិជ្ជមាន​តិចតួច​ក្នុង​ការ​បំពេញបន្ថែម​បន្ត​ទៀត​ដើម្បី​ឱ្យ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ ក្នុង​ការ​ចុះ​អធិការកិច្ច​របស់​មន្ទី​អប់រំ​ យុវជន​ និងកីឡា​ នេះ​ អ្នកស្រី​ រស់​ យ៉ា​ណា​ ប្រធាន​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ថ្លែង​អំណរ​អរគុណ​ដល់​គណៈប្រតិភូ​អធិការកិច្ច​យ៉ាង​ក្រៃលែង​ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ក្នុង​ការពិនិត្យ​ តាមដាន​ វាយតម្លៃ​លទ្ធផល​ និង​កែ​លម្អ​ ដើម្បី​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ កាន់តែ​អភិវឌ្ឍន៍​ និង​រីកចម្រើន​។

មើលរូបភាពផ្សេងទៀត៖

No Comments

Sorry, the comment form is closed at this time.

Back to Top