
31 ៣ មន្ទីរអប់រំរាជធានីភ្នំពេញ ចុះពិនិត្យតាមដានការអនុវត្តមុខវិជ្ជាអប់រំកាយ និងកីឡា
កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ មន្ទីរអប់រំរាជធានីភ្នំពេញ ចុះពិនិត្យតាមដានការអនុវត្តមុខវិជ្ជាអប់រំកាយ និងកីឡា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ក្រោមអធិបតេយ្យភាព លោក ស្រេង សេង ប្រធានការិយាល័យអប់រំកាយ និងកីឡា។ វត្ថុបំណងនៃការចុះអធិការកិច្ច គឺដើម្បីពង្រឹងលើវិស័យអប់រំកាយនិងកីឡា និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្សានុសិស្សប្រកបដោយគុណភាព និងសិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។
Sorry, the comment form is closed at this time.