ព្រឹត្តិការណ៍ដ៏ធំមួយនឹងកើតឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង!

ព្រឹត្តិការណ៍ដ៏ធំមួយនឹងកើតឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង!

អត្ថបទព័ត៌មានស្តីពីត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ព្រឹត្តិការណ៍ដ៏ធំមួយនឹងកើតឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង!”
អត្ថបទដកស្រង់ដោយ : ឡោ ណាវុធ
#MJQE#AmericanInterconSchool

អំឡុងឆ្នាំសិក្សា2019-2020 និងឆ្នាំសិក្សា2020-2021 ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-19 សិស្សានុសិស្សត្រូវផ្លាស់ប្តូរការសិក្សាពីក្នុងថ្នាក់ផ្ទាល់ទៅសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក (online) ហើយកម្មវិធីប្រចាំឆ្នាំមួយចំនួនត្រូវបានផ្អាក។ ដោយឡែក ក្នុងឆ្នាំសិក្សា2021-2022 ដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលផ្តល់ការចាក់វ៉ាក់សាំងការពារការឆ្លងនៃជំងឺកូវីដ-19 ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងដូសមូលដ្ឋាន និងដូសជំរុញ ទើបសាលារៀនអាចបើកដំណើរការបានឡើងវិញ ដែលជាកត្តាចម្បងនាំឱ្យសិស្សានុសិស្សអាចចូលរៀនផ្ទាល់នៅក្នុងថ្នាក់វិញ។ ទន្ទឹមនឹងការត្រឡប់មកសិក្សាក្នុងថ្នាក់ជាធម្មតាវិញ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់ផ្តើមដំណើរការកម្មវិធីដែលបានផ្អាកឡើងវិញ ដូចជាកម្មវិធីទស្សនកិច្ចសិក្សា កម្មវិធីប្រកួតប្រជែងចំណេះដឹង កម្មវិធីសិក្សាជំនាញ។ល។

ជាក់ស្តែង គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងរៀបចំកម្មវិធីប្រចាំឆ្នាំរបស់សាលាឡើងវិញ គឺ “កម្មវីធីប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្សលើកទី14″។ កម្មវិធីនេះគឺជាកម្មវិធីដ៏ធំមួយក្នុងចំនោមកម្មវិធីប្រចាំឆ្នាំជាច្រើនរបស់សាលា ដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង06សាខា បានចូលរួមប្រកួតប្រជែងគូរគំនូរ តាំងពិព័រណ៍ស្នាដៃ ធ្វើពិសោធ និងធ្វើបទបង្ហាញពីប្រធានបទដែលបានរៀបចំ។ រាល់ស្នាដៃដែលដាក់ចូលរួមប្រកួតទាំងអស់នឹងត្រូវវាយតម្លៃយ៉ាងសុក្រឹតដោយគណៈកម្មការដើម្បីសម្រេចយកម្ចាស់ជ័យលាភី។ ក្រៅពីការចូលរួម និងទស្សនារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាធារណៈជនក៏អាចចូលរួមទស្សនាការតាំងពិព័រណ៍ស្នាដៃសិស្សនេះបានផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវីធីប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្សលើកទី14 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងប្រព្រឹត្តទៅនៅថ្ងៃទី02 ខែកក្កដា ឆ្នាំ2022 នេះចាប់ពីម៉ោង07:00នាទីព្រឹក ដល់ម៉ោង04:00នាទីរសៀល នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ៕

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង