
27 ៧ ពិសោធ មុខវិជ្ជាវិទ្យាសាស្ត្រ: ប្រធានបទ “វាស់ចំណុះ និងប្រវែង”
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានធ្វើពិសោធ ដែលដឹកនាំដោយលោកគ្រូ ពូន វាសនា និងលោកគ្រូ ស៊ឹម សុឃឿន មុខវិជ្ជា វិទ្យាសាស្រ្ត ប្រធានបទ : វាស់ចំណុះ និងប្រវែង សម្រាប់សិស្សថ្នាក់ទី៥។ វត្ថុបំណងនៃការធ្វើពិសោធនេះ គឺឱ្យសិស្ស ចេះវាល់វត្ថុរាវ និងឱ្យយល់ច្បាស់ពីចំណុះ និងឱ្យសិស្សចេះវាស់ប្រវែង ដោយប្រើខ្នាតឱ្យបានត្រឹមត្រូវ ដើម្បីជាចំណេះប្រើក្នុងជីវភាពប្រចាំថ្ងៃ។ លើសពីនេះទៀតនោះ សិស្សបានអនុវត្តដោយផ្ទាល់ បន្ទាប់លោកគ្រូបានបញ្ចប់ការធ្វើបទបង្ហាញ ដែលជាហេតុធ្វើឱ្យសិស្សឆាប់យល់ និងចាប់បានមេរៀនងាយស្រួល។
Sorry, the comment form is closed at this time.