
18 ១ ពិសោធន៍អំពីអូស្មូស សម្រាប់សិស្សានុសិស្សថ្នាក់ទី៨
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីពិសោធន៍ របស់សិស្សានុសិស្សថ្នាក់ទី៨ មុខវិជ្ជាជីវវិទ្យា ស្ដីអំពីអូស្មូស និងការបន្សាយតាមរយៈភ្នាស ដែលដឹកនាំដោយ អ្នកគ្រូ ប៊ូ ទេវី។ វត្ថុបំណងនៃកម្មវិធីពិសោធន៍ គឺដើម្បីពណ៌នាពីបាតុភូតអូស្មូសឱ្យបានត្រឹមត្រូវតាមរយៈការពិសោធន៍ និងយកចំណេះដឹងដែលទទួលបានពីការពិសោធន៍ទៅអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ។ ចំពោះសម្ភារៈដែលប្រើប្រាស់សម្រាប់ការពិសោធន៍ មានដូចជាដំឡូងបារាំង ឈើចាក់ធ្មេញ ទឹកស្ករ ទឹក កាំបិត បន្ទាត់ សាច់ អំបិល និងប៊ីចេង។ ចុងក្រោយនៃកម្មវិធី សិស្សានុសិស្ស និងអ្នកគ្រូបានថតរូបជុំគ្នា ទុកជាអានុស្សាវរីយ៍។
Sorry, the comment form is closed at this time.