ពិធី​រំឭក​គុណគ្រូ​ ឆ្នាំ​សិក្សា២០១៨​-២០១៩​

ពិធី​រំឭក​គុណគ្រូ​ ឆ្នាំ​សិក្សា២០១៨​-២០១៩​

កាលពីថ្ងៃទី​២៥ ខែកក្កដា​ ឆ្នាំ២០១៩ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើពិធីរំឭកគុណគ្រូ រៀបចំឡើងដោយ សិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៨-២០១៩។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១១ព្រឹក ប្រព្រឹត្តទៅនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងកម្មវិធីនេះ សិស្សានុសិស្សបានអញ្ជើញ លោក ជា សម្បត្តិ នាយកចាងហ្វាង សាខាចាក់អង្រែ លោក ពៅ ភក្ដី ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា លោកស្រី គាក ម៉ាណែត ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ និងលោកគ្រូ អ្នកគ្រូថ្នាក់ទី១២ គ្រប់មុខវិជ្ជា ចូលរួមកម្មវិធីខាងលើ។ វត្ថុបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីធ្វើការរំឭកដល់គុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនខ្លួនរយៈពេលពេញមួយឆ្នាំ និងថែរក្សា ផ្សព្វផ្សាយវប្បធម៌ខ្មែរដែលមានតាំងពីបរមកាលមក។ ក្នុងនោះដែរ សិស្សានុសិស្សបានធ្វើការសុំការអភ័យទោស ចំពោះកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្ត ទាំងចេតនាក្ដី និងអចេតនាក្ដី។ បន្ទាប់ពីសិស្សានុសិស្សទាំងអស់បញ្ចប់នូវការបញ្ចេញមតិរបស់ពួកគេ ចាងហ្វាង និងលោកគ្រូ អ្នកគ្រូបានផ្តល់ដំបូន្មាន និងអនុសាសន៍ល្អៗដើម្បីយកទៅអនុវត្តក្នុងពេលប្រឡងថ្នាក់ជាតិនាពេលខាងមុខទទួលបានលទ្ធផលល្អ ព្រមទាំងសប្រោសទឹកមន្ដដើម្បីជាការលើករាសី និងការជូនពរឱ្យសិស្សានុសិស្សរបស់ខ្លួនទទួលជោគជ័យក្នុងការប្រឡងនាពេលឆាប់ៗខាងមុខនេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top