
15 ៧ ពិធីប្រគល់បណ្ណសរសើរអ្នកដែលចូលចិត្តអានសៀវភៅ នៅបណ្ណាល័យ ម៉េងលី ជេ. គួច
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានប្រគល់បណ្ណសរសើរអ្នកដែលចូលចិត្តអានសៀវភៅ នៅបណ្ណាល័យ ម៉េងលី ជេ. គួច ជូនដល់សិស្សានុសិស្សរបស់ខ្លួន។ គោលបំណងនៃពិធីប្រគល់បណ្ណសរសើរសិស្សសានុសិស្សដែលចូលចិត្តអានសៀវភៅ នៅបណ្ណាល័យ ម៉េងលី ជេ. គួចនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សអោយបន្តព្យាយាមក្នុងការអាន និងការស្រាវជ្រាវ ព្រោះថាការរៀនសូត្រមិនមែនតែស្ថិតនៅក្នុងថ្នាក់ឡើយ ជាក់ស្ដែងសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង អាចប្រើប្រាស់បណ្ណាល័យ ម៉េងលី ជេ. គួច ដើម្បីជួយបំពេញនូវចំណុចខ្វះខាតរបស់ខ្លួន ក៏ដូចជាការបង្កើនចំណេះដឹងបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។
Sorry, the comment form is closed at this time.