
11 ៤ ពិធីសូត្រមន្តដំឡើងរាសី សិរីមង្គល លើកទី១៣
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានមូលមតិគ្នារៀបចំពិធីសូត្រមន្តដំឡើងរាសី សិរីមង្គល ប្រារព្ធពិធីបង្សុកូល និងរាប់បាត្រ ដើម្បីអបអរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងប្រោះព្រំបួងសួងដំឡើងរាសីសុំពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការកើតមានដល់ស្ថាប័ន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងឱកាសឆ្នាំថ្មី ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ និង ក្រុមគ្រួសារ ឱ្យជៀសចាកឆ្ងាយពីឧបទ្រពចង្រៃ។
Sorry, the comment form is closed at this time.