ពិធីសម្តែងព្រះធម្មទេសនាលើកទី១០ ស្តីអំពីការដឹងគុណគ្រូ និងគុណមាតាបិតា

ពិធីសម្តែងព្រះធម្មទេសនាលើកទី១០ ស្តីអំពីការដឹងគុណគ្រូ និងគុណមាតាបិតា

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារព្ធពិធីសម្តែងព្រះធម្មទេសនាស្ដីពី “ការដឹងគុណគ្រូ និងគុណមាតាបិតា” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ថ្នាក់មធ្យមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។នៅកម្មវិធីសម្តែងព្រះធម្មទេសនានេះ ព្រះសង្ឃ ព្រះនាម ព្រះភិក្ខុ អគ្គវង្សោ សុខ ផេន និងភិក្ខុ ប៊ុត សារាវ័ន្តបានសម្តែងឱវាទអប់រំសីលធម៌ អប់រំចិត្ត និងរំឭកដាស់តឿនបន្ថែមដល់ប្អូនៗសិស្សានុសិស្សឱ្យប្រកាន់ខ្ជាប់នូវការគោរពប្រណិប័តន៍ឱ្យបានល្អប្រពៃចំពោះមាតាបិតាដែលមានគុណបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានប្រៀនប្រដៅ និងទំនុកបម្រុងគ្រប់បែបយ៉ាងដល់កូនបានមករៀនសូត្រ និងយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃការសិក្សាក៏ដូចជាការជំរុញទឹកចិត្តប្អូនៗឱ្យបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្វាធ្យាយ កុំឱ្យរវាតឃ្លាតឆ្ងាយពីគុណធម៌នៅក្នុងជីវិតប្រចាំថ្ងៃ។
ក្រោយពេលសិស្សានុសិស្សបានស្ដាប់កម្មវិធីព្រះធម្មទេសនានេះរួចមក ធ្វើឱ្យពួកគេមួយចំនួនមានទឹកមុខក្រៀមក្រំពោរពេញដោយភាពស្ងប់ស្ងាត់ និងមួយចំនួនទៀតបានយំដោយសារបានដឹងពីកំហុសខុសឆ្គងមួយចំនួនរបស់ខ្លួនដែលបានធ្វើមកលើលោកគ្រូ អ្នកគ្រូ និងមាតាបិតាកន្លងមក ហើយពួកគេបានតាំងចិត្តកែប្រែកំហុស និងត្រង់ត្រាប់ស្តាប់ និងទទួលនូវឱវាទល្អៗដែលជាមាគ៌ានាំ ដែលញ៉ាំងសេចក្តីសុខក្សេមក្សាន្ត និងប្រយោជន៍មកដល់ខ្លួន។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង