ពិធីរំឭកគុណលោកគ្រូ អ្នកគ្រូឆ្នាំសិក្សា២០១៧-២០១៨ នៃសាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង សាខាចាក់អង្រែ

ពិធីរំឭកគុណលោកគ្រូ អ្នកគ្រូឆ្នាំសិក្សា២០១៧-២០១៨ នៃសាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង សាខាចាក់អង្រែ

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ទី១២ នៃសាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បាននាំគ្នាប្រារព្ធពិធីរម្លឹកគុណគ្រូ ដែលធ្វើនៅបណ្ណាល័យ ម៉េងលី ជេ.គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អអ្រែ។​ ​កម្មវិធីនេះមានការចូលរួមពីនាយកចាងហ្វាង និងចាងហ្វាង លោកគ្រូអ្នកគ្រូ ក្នុងគោលបំណងគោរព ដឹងគុណ និង លើក​តម្កើន​តម្លៃ​គ្រូ ដែល​បាន​លះបង់​ខិតខំ​បង្រៀន​វិជ្ជា​ ជូនដល់ពួកគាត់​។

កម្មពិធីឆ្នាំ​នេះ​ក៏​មិន​ខុស​ពីកម្មពិធីឆ្នាំ​មុនៗ​ដែរ គឺ​សិស្ស​ថ្នាក់​ទី១២ នៃ​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បាន​ជួប​ជុំ​គ្នា​រម្លឹកគុណ​គ្រូ រម្លឹក​អនុស្សាវរីយ៍​ដែល​ខ្លួន​ប្រព្រឹត្តកំហុស​ខុស​ឆ្គង​ចំពោះ​គ្រូៗ​កន្លង​មក ដើម្បី​​ជាការ​ចង់​ចាំ​របស់​សិស្សានុ​សិស្ស​ទាំង​អស់។ ទន្ទឹម​នឹង​នោះ សិស្សានុ​សិស្ស ក៏​បាន​ឡើង​ថ្លែង​ចំណាប់​អារម្មណ៍ និង​ខមាទោស​ចំពោះ​លោក​គ្រូ អ្នក​គ្រូ​ផង​ដែរ។

ជា​មួយ​នឹង​គ្នា​នោះដែរ សិស្ស​ថ្នាក់​ទី១២ ទាំង​អស់ ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​សិស្សានុ​សិស្ស​ជំនាន់​ក្រោយៗ​ ឱ្យ​ចេះ​រម្លឹកនឹកគុណ​គ្រូ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​គ្រូ អ្នក​គ្រូ ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត​ក្នុង​បុព្វ​ហេតុ​បណ្ដុះ​បណ្ដាល​សិស្ស​ឱ្យ​មាន​ចំណេះដឹង យល់​ខុស​ត្រូវ ស្គាល់​ល្អ​អាក្រក់ ណែនាំពន្យល់​មិន​ឱ្យ​មនុស្ស​អវិជ្ជា​នោះ​ឡើយ៕

No Comments

Post A Comment

Back to Top