ពិធីប្រគល់វិញ្ញាបនបត្រសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២

ពិធីប្រគល់វិញ្ញាបនបត្រសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា​រៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី២៤ ជូនដល់សិស្សានុសិស្សបញ្ចប់ការ សិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០២១-២០២២។  ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី​ភាពរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ព្រមទាំងមានការ​អញ្ជើញ​​ចូលរួមពីសំណាក់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និង​អ្នកអា​ណា​ព្យា​បាល​សិស្ស​ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើន​កុះករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងដើម្បីជាសក្ខីភាពសបញ្ជាក់នូវការបញ្ចប់ការសិក្សាចំណេះទូទៅតាមកម្រិតភូមិសិក្សា និងដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ សិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង