ពិធីប្រគល់វិញ្ញាបនបត្រលើកទី១០ ជូនដល់សិស្សថ្នាក់ទី៦ ឆ្នាំសិក្សា២០១៧-២០១៨

ពិធីប្រគល់វិញ្ញាបនបត្រលើកទី១០ ជូនដល់សិស្សថ្នាក់ទី៦ ឆ្នាំសិក្សា២០១៧-២០១៨

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បាន​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ដល់​សិស្ស​ថ្នាក់​ទី៦​ចំនួន ២៨៩​នាក់ បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​នូវ​កម្រិត​បឋមសិក្សា ហើយនឹងឆ្លង​ភូមិ​សិក្សា​ទៅ​មួយ​កម្រិត​ទៀតដែលធ្វើនៅសាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ពិធី​ប្រគល់​វិញ្ញាបនបត្រ​នេះបាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អធឹកអធម​ក្រោម​អធិបតី លោក​ ឧកញ៉ាវេជ្ជ​បណ្ឌិត គួច ម៉េងលី ស្ថាបនិក និង​ប្រធាន សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នៅ​ថ្ងៃ​នេះ លោក ​ឧកញ៉ាវេជ្ជ​បណ្ឌិត គួច ម៉េងលី បាន​អបអរសាទរ​ចំពោះ​សិស្ស​ថ្នាក់​ទី៦​ទាំង​អស់​ដែល​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ដោយ​ជោគ​ជ័យ។ ជា​មួយ​គ្នា​នេះ លោក​បាន​ថ្លែង​អរគុណ​ចំពោះ​សិស្សានុ​សិស្ស​ទាំង​អស់​ដែល​បាន​ខិតខំ​រៀន​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​នេះ និង​អរគុណ​ដល់​ឪពុក​ម្តាយ អ្នក​អាណា​ព្យាបាល​សិស្ស ដែល​ទុក​ចិត្ត​លើ​គុណភាព​អប់រំ​របស់​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង។ បន្ថែម​ពី​នេះ លោក​ឧកញ៉ា បាន​ណែ​នាំ​ឱ្យ​លោក​គ្រូ អ្នក​គ្រូ​ទាំង​អស់​បន្ត​ជួយ​ពង្រឹង លើក​ទឹក​ចិត្ត ស្រឡាញ់​ណែ​នាំ ដើរ​តួជាអាណា​ព្យាបាល​ដូច​ឪពុក​ម្តាយ​ទី២ និង​អត់ធ្មត់​ឱ្យ​បាន​ច្រើន ព្រោះ​ពួក​គេ​កំពុង​សិ្ថត​ក្នុង​វ័យ​កំពុង​លូតលាស់ មាន​ការ​ប្រែប្រួល​ច្រើន និង​ត្រូវ​ការ​លេង​សើច​ច្រើន។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង